ព័ត៌មាន
គណៈប្រតិភូរុស្ស៊ី និងអាមេរិក ត្រៀមជួបគ្នាក្នុងទីក្រុងមូស្គូ សម្រាប់កិច្ចចរចាបទឈប់បាញ់អ៊ុយក្រែន
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានឈានចូលដល់ពេលវេលាដ៏លំបាកក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងបញ្ឈប់សង្គ្រាមជាបណ្តោះអាសន្ន៣០ថ្ងៃ នៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គណៈប្រតិភូអាមេរិកនឹងចូលរួមពិភាក្សាជាមួយសមភាគីរុស្ស៊ី ខណៈទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថាបេសកជនមជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Trump គឺលោក Steve Witkoff បានមកដល់ទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

ការវិវឌ្ឍន៍នេះ បានកើតឡើងទន្ទឹមរុស្ស៊ីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថាបានដណ្តើមយកមកវិញនូវទឹកដីសំខាន់ៗនៅក្នុងតំបន់ Kursk ពីអ៊ុយក្រែនជាសញ្ញាបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងការចរចា។
លោកWitkoff បេសកជនមជ្ឈិមបូព៌ារបស់លោក Trump បាននិងកំពុងដើរតួនាទីកាន់តែខ្លាំងក្លាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនរយៈពេលជាងបីឆ្នាំមកនេះ។
លោក Trump បាននិយាយកាលពីថ្ងៃពុធថា ឈានដល់ដំណាកកាលនេះគឺអាស្រ័យលើប្រទេសរុស្ស៊ី ខណៈរដ្ឋបាលរបស់លោកបានជំរុញឱ្យទីក្រុងមូស្គូយល់ព្រមចំពោះសំណើសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលអ៊ុយក្រែនបាននិយាយថាខ្លួននឹងគាំទ្រ។
ជាការឆ្លើយតបពីរុស្ស៊ី លោក Putin បាននិយាយថា លោកគាំទ្របទឈប់បាញ់ជាមួយអ៊ុយក្រែន តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវពិភាក្សាជាមួយលោក Trump៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤