ព័ត៌មាន
[BREAKING NEWS ]អ្នកដំណើរត្រូវបានជម្លៀសចេញតាមស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បន្ទាប់ពីម៉ាស៊ីនឆេះនៅអាកាសយានដ្ឋាន Denver
អ្នកដំណើររាប់សិបនាក់ត្រូវបានបង្ខំឱ្យដើរលើស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver ខណៈពួកគេត្រូវបានជម្លៀសចេញពីយន្តហោះ បន្ទាប់ពីម៉ាស៊ីនមួយបានឆេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ស្ដាហ៍នេះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ American Airlines Flight 1006 ដែលជាយន្តហោះ Boeing 737-800 កំពុងធ្វើដំណើរទៅកាន់ តំបន់ Dallas-Fort Worth នៃរដ្ឋ Texas ពីទីក្រុង Colorado Springs ដោយមានដំណើរ ១៧២ នាក់ និងក្រុមអាកាសយានិក៦ នាក់នៅលើនោះ បានបង្វែរផ្លូវទៅក្រុង Denver នៅម៉ោង ៥:១៥នាទី ល្ងាច ម៉ោងក្នុងស្រុក បន្ទាប់ពីអាកាសយានិក បានរាយការណ៍ពីការ “រំញ័រម៉ាស៊ីន” ។ សេចក្តីថ្លែងការណ៍បានបន្តថាបន្ទាប់ពីចុះចត ម៉ាស៊ីនបានឆេះ។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Denver បានប្រាប់ទូរទស្សន៍ CNN ថា យន្តហោះបានមកដល់ច្រកទ្វារ C38 ជាកន្លែងដែលម៉ាស៊ីនយន្តហោះបានឆេះ។ អ្នកនាំពាក្យដដែលបាននិយាយថា ភ្លើងត្រូវបានពន្លត់ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកអ៊ែរឡាញ មួយរូបបានប្រាប់ទូរទស្សន៍ CNN ថា អ្នកដំណើរ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបន្ថែមទៀត៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤