ព័ត៌មាន
ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១១៣ខ្នង នៅស្រុកសង្កែ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុក និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ ដោយមានការចូលរួមពីលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១១៣ខ្នងផ្ទះ។
ក្នុងរបាយការណ៍ បានបង្ហាញថា ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទាំង ១១៣ខ្នងផ្ទះ ក្នុងនោះមាន៖ ១.ឃុំអូដំបង១ ប៉ះពាល់លើភូមិចំនួន៤ មានភូមិអូរស្រឡៅ ប៉ះពាល់ចំនួន ៥៩ខ្នង រលំទាំងស្រុង០១ខ្នង ផ្ទះប៉ះពាល់ធ្ងន់ធ្ងរ ២១ខ្នង និងប៉ះពាល់ដោយអន្លើចំនួន ៣៧ខ្នង- ភូមិសំរោងកោង ប៉ះពាល់ចំនួន ២៤ខ្នង រលំទាំងស្រុង០១ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ១៤ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៩ខ្នង ,ភូមិវត្តចែង ប៉ះពាល់ធ្ងន់ធ្ងរចំនួន០៤ខ្នង និងប៉ះពាល់ដោយអន្លើ ១២ខ្នង ,និងភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៨ខ្នង។
២-ឃុំអូរដំបង២ ប៉ះពាល់០១ភូមិ គឺភូមិស្វាយធំ ប៉ះពាល់ធ្ងន់ធ្ងរចំនួន២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០១ខ្នង។
៣-ឃុំវត្តតាមិម ប៉ះពាល់០១ភូមិ គឺភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០១ខ្នង។
ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែរ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់ ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤