ព័ត៌មាន
បណ្តាញសង្គមស៊ីវិល ជួបជុំគ្នាដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍនៅសហគមន៍ជូនពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោក សាខុន ប៉ូរិន ប្រធានសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ហៅកាត់ថា ប.ស.ក បានរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ឆ្នាំ និងមានការអញ្ជើញចូលរួមពីបណ្តាអង្គការ សមាគម សហគមន៍ប្រមាណជាង៧០ស្ថាប័ន។
លោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជាលើកឡើងថា ការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព ជាមួយរាជរដ្ឋាភិបាល ទាមទារឱ្យមានការកៀរគរប្រមូលផ្តុំ ពង្រឹងសាមគ្គីភាពនៃបណ្តាសង្គមស៊ីវិល ដែលរួមមាន អង្គការ សមាគម សហគមន៍ សហជីព និងជនជាតិដើមភាគតិច និងចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋ។
លោក ក៏បានលើកឡើងទៀតថា ក្រៅពីអង្គការ សមាគម និងសហគមន៍ បណ្តាញសង្គមស៊ីវិលកម្ពុជាក៏មានដៃគូសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នាផងដែរនោះគឺ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោក សាខុន ប៉ូរិន បានស្នើដល់បណ្តាញសង្គមស៊ីវិលកម្ពុជាទាំងអស់ធ្វើយ៉ាងណាឱ្យសង្គមស៊ីវិលត្រូវចូលរួមឱ្យបានសកម្ម ក្នុងគោលបំណងរួមចំណែកកសាង អភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសសហការឱ្យបានខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីជួយដល់សហគមន៍នៅតាមមូលដ្ឋាន៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤