ព័ត៌មាន
គ្រប់កម្មវិធី លើផ្លូវថ្មើជើងផ្តល់ប្រយោជន៍ និងបង្កើនចំណេះដឹង ដល់ពលរដ្ឋ ភ្ញៀវអន្តរជាតិ អញ្ជើញមកកម្សាន្ត
ប្រជាពលរដ្ឋ យុវជន មកពីរាជធានី ខេត្ត បានអញ្ជើញមកកម្សាន្តលើផ្លូវថ្មើជើង (Walk street) ស្របតាមបណ្តោយមាត់ទន្លេ បានប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ថា គ្រប់កម្មវិធី ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវថ្មើជើង ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង គឺពិតជាផ្តល់ប្រយោជន៍ និងបង្កើនចំណេះដឹង ជាច្រើនដល់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើមកកម្សាន្ត។
ប្រជាពលរដ្ឋ យុវជន បានបង្ហាញចំណាប់អារម្មណ៍ នៅពេលបានអញ្ជើញមកកម្សាន្តតាមបណ្តោយផ្លូវថ្មើជើង គឺពិតជាឲ្យគាត់សប្បាយរីករាយ ពេលដើរកម្សាន្ត ព្រោះថាក្នុងរយៈពេលស្ទើមួយសប្តាហ៍ពេញ មានបងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និសិ្សត ក៏ដូចជាអាជីវករ ប្រឹងប្រែងធ្វើការងារ រកស៊ី និងរៀនសូត្រ ពាក់ព័ន្ធនិងសុវតិ្ថភាពចរាចរណ៍ ក៏មានការស្ទះ និងមមាញឹក។ ហើយនៅពេលចុងសប្តាហ៍បានកម្សាន្តលើផ្លូវថ្មើជើង សម្រាប់លម្ហែ អត់មានរថយន្ត ម៉ូតូ ធ្វើចរាចរណ៍ឆ្លងកាត់ បានធ្វើឲ្យគាត់ហាក់បីដូចជាទទួលបាននូវបទពិសោធន៍ថ្មីមួយ ជាពិសេស សង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវអន្តរជាតិ មើលមុខគ្នា ញញឹមដាក់គ្នា រាក់ទាក់គ្នា បង្កើនទំនាក់ទំនងជាមួយគ្នា នេះគឺជាសុជីវធម៌របស់ខ្មែរយើង ហើយអ្វីដែលកាន់តែធ្វើឲ្យគាត់ចាប់អារម្មណ៍ទៀតនោះ គឺផ្លូវថ្មើជើង មានគ្រប់កម្មវិធីសម្រាប់មកទស្សនាកម្សាន្ត ដូចជា៖ ការអប់រំ សិល្បៈ វប្បធម៌ និងប្រពៃណី ជាក់ស្តែងដូចនៅល្ងាចនេះ ឃើញប្រជាពលរដ្ឋ នាំកូនតូចៗ និងយុវជន មកចូលរួមអានសៀវភៅនៅបណ្ណាល័យ ចល័ត របស់អង្គការស៊ីប៉ា (Sipar) និងសង្កេតឃើញមានលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងរាំលេងកម្សាន្ត គឺពិតជាសប្បាយរីករាយជាខ្លាំង។
ទន្ទឹមគ្នានោះដែរ លោក គឿន កាម៉ិ បណ្ណារក្ស និងអប់រំ នៃអង្គការស៊ីប៉ា បានលើកឡើងថា អង្គការស៊ីប៉ា រៀបចំឲ្យមានបណ្ណាល័យចល័ត ស្ថិតលើផ្លូវថ្មើជើងនេះ គឺដើម្បីបណ្តុះទម្លាប់អាន សម្រាប់កុមារ យុវជន និងមនុស្សចាស់ ដោយហេតុថាសព្វថ្ងៃនេះបច្ចេកវិទ្យាទំនើប ហើយចំនួនអ្នកប្រើប្រាស់ទូរស័ព្ទច្រើន។ ដូច្នេះទម្លាប់នៃការអាន មានការថយចុះ ហេតុនេះអង្គការ ស៊ីប៉ា រៀបចំធ្វើឡើងដើម្បីឲ្យគាត់អានសៀវភៅឡើងវិញ។
ជាចុងក្រោយ លោក ក៏សូមអំពាវនាវដល់ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជន អញ្ជើញមកកម្សាន្តលើផ្លូវថ្មើជើងដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត៕អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤