ព័ត៌មាន
យុវសិស្សសាលារៀនសុវណ្ណភូមិ ឈ្នះពានរង្វាន់ និងដំណើរទស្សនកិច្ចទៅប្រទេសអូស្ត្រាលី
ជាមោទនភាពសម្រាប់សាលារៀនសុវណ្ណភូមិ ម៉ាន់ សុផារាជ យុវសិស្សថ្នាក់ទី១២ នៃសាលារៀនសុវណ្ណភូមិ សាខា ពោធិ៍ចិនតុងទី២ កំពុងចេញដំណើរទៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បន្ទាប់ពីឈ្នះពានរង្វាន់ជាជ័យលាភីប្រចាំ តំបន់ នៅក្នុងការប្រកួតប្រជែង Unlock Your Unlimited Future ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ វ៉េសស្ទើន ស៊ីដនី (Western Sydney) នៃប្រទេសអូស្ត្រាលី។
នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វីដេអូដ៏មានអត្ថន័យ និងបង្កប់ទស្សនៈពីការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហ៍កម្ម និងការសម្រួលការរស់នៅរបស់ប្រជាកសិករក្នុងតំបន់ ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានជ្រើសរើសជាវីដេអូលេចធ្លោជាងគេ ជាពិសេសសុផារាជក៏ទទួលបានការកោត សរសើរលើសមត្ថភាព និងចក្ខុវិស័យដ៏ពិសេសពីសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យ Western Sydney។
មានត្រឹមតែទូរស័ព្ទទំនើបមួយគ្រឿង ជាមួយនឹងក្តីសុបិន្តដ៏ច្បាស់លាស់មួយ សុផារាជ អាចសម្រេចបានក្តីស្រមៃ និង ឆ្លុះបញ្ចាំងឱ្យឃើញថាភាពច្នៃប្រឌិត គឺគ្មានដែនកំណត់ មិនកំណត់ដោយស្តង់ដាណាមួយ ប៉ុន្តែអាស្រ័យលើសមត្ថភាព ឆន្ទៈ និងចក្ខុវិស័យច្បាស់លាស់។
ក្នុងនាមជាជ័យលាភី សុផារាជនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីរយៈពេល ៤យប់ ៥ថ្ងៃ ដោយមានលោកឪពុក របស់គាត់រួមដំណើរជាមួយផងដែរ។ មុននឹងចាកចេញ សុផារាជ បានបង្ហាញពីអារម្មណ៍រីករាយ និងមោទនភាព ដោយមិនធ្លាប់នឹកស្មានដល់ថា ការចាប់ផ្តើមដ៏សាមញ្ញមួយ ប្រើប្រាស់ឧបករណ៍ធម្មតាមួយ អាចនាំខ្លួន និងគ្រួសារទៅដល់ប្រទេសអូស្ត្រាលីបានទេ។
សាលារៀនសុវណ្ណភូមិ បានលើកឡើងថា សមិទ្ធផលដ៏មានកិត្តិយសនេះ មិនត្រឹមតែជាការទទួលស្គាល់ពីភាពឆ្នើម និងអស្ចារ្យរបស់ សុផារាជ តែម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំភ្លឺឱ្យឃើញពីគុណភាពអប់រំ និងទេពកោសល្យរបស់សិស្សានុសិស្សនៃសាលារៀនសុវណ្ណភូមិផងដែរ។ គណៈគ្រប់គ្រង នៃសាលារៀនសុវណ្ណភូមិទាំងអស់ បានចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យនេះ។ ភាពជោគជ័យរបស់យុវជនរូបនេះ ក្លាយជាការលើកទឹកចិត្តដ៏ធំសម្រាប់សិស្សានុសិស្សផ្សេងៗទៀត ក្នុងការហ៊ានចូលរួម ហ៊ានប្រកួត និងអភិវឌ្ឍភាពច្នៃប្រឌិតខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤