ព័ត៌មាន
ខេត្តបន្ទាយមានជ័យ ដង្ហែរក្បួនទទួលជ័យលាភីផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិវិស័យអប់រំ និងសុខាភិបាល
នៅព្រឹកថ្ថៃទី១៥មីនាឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ និងដង្ហែរក្បួនការទទួលបានជ័យលាភីការផ្តល់សេវាសាធារណះគំរូថ្នាក់ជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានចូលរួមពីឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូសិស្សនិស្សិត ចូលរួមយ៉ាងច្រើនកុះករផងដែរ ។
ក្នុងពិធីនោះដែរឯកឧត្ដម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ដើម្បីទទួលបានជ័យលាភីរបស់អង្គភាពទាំង៦ នេះជាការទទួលបានជោគជ័យរបស់ខេត្ត ដែលមានអង្គភាពទាំង៦ ទទួលជ័យលាភី ក្នុងការផ្តល់សេវាសាធារណៈគំរូ ថ្នាក់ជាតិធ្វើការប្រកួតប្រជែងទទួលបានចំណាត់ថ្នាក់ល្អ នៅទូទាំង ប្រទេសនោះ។
ឯកឧត្ដម បន្តថា កត្តាទាំងអស់នេះហើយគឺជាមោតនភាពមួយរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះមានវិស័យអប់រំ ចំនួន២ រួមមាន សាលាមត្តេយ្យសិក្សា ធនធានកកោះ ជាប់ចំណាត់ថ្នាក់ លេខ៤ និងសាលាមតេយ្យសិក្សា ធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។ ដោយឡែកចំពោះវិស័យសុខាភិបាល មាន ០៤អង្គភាព គឺ ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ CPA1ជាប់ចំណាត់ថ្នាក់លេខ២, ២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ (CPA2) ជាប់ចំណាត់ ថ្នាក់លេខ៣Ç, ៣-មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧។
ឯកឧត្ដម បញ្ជាក់ថា ស្របពេលដែលយើងទទួលបានជ័យលាភីគំរូថ្នាក់ជាតិបានល្អប្រសើរ ដូច្នេះគប្បីត្រូវធ្វើការពង្រឹងគុណភាពវិស័យអប់រំ និងវិស័យសុខាភិបាលឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតព្រោះថាវិស័យទាំងពីរនេះ គឺបានដើរតួរនាទីដ៏សំខាន់សម្រាប់សង្គមជាតិទៅថ្ងៃខាងមុខផងដែរ៕












-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល