ព័ត៌មាន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ទំនប់ទប់ទឹកប្រៃ នៅភូមិសាស្រ្តឃុំថ្មស
ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្តកោះកុង បានចុះត្រួតពិនិត្យរួមគ្នាពីផលប៉ះពាល់ពីគម្រោងស្ថាបនាទំនប់ទប់ទឹកប្រៃប្រវែង១០គីឡូម៉ែត្រ នៅភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ។
ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាគ្នារវាងរដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកបូទូមសាគរ អំពីគម្រោងសាងសង់ទំនប់ទប់ទឹកប្រៃស្ថិតនៅភូមិចំការលើ និងភូមិស្រែថ្មី មុននឹងដំណើរការស្ថាបនាជាផ្លូវការ។
ឯកឧត្តម ឈុន ពុធថារិទ្ធ អគ្គនាយកនៃអគ្គនាយកនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ថា ក្រុមការងារជំនាញកំពុងសម្របសម្រួលអំពីផលប៉ះពាល់នានាជាមួយមន្ទីរបរិស្ថាន និងរដ្ឋបាលឃុំថ្មស និងសុំគោលការណ៍បន្ថែមពីរដ្ឋបាលខេត្តកោះកុង ដើម្បីរកច្រកចេញសម្រាប់សាងសង់ទំនប់ការពារទឹកប្រៃ១ខ្សែខាងលើនេះ ដោយមានប្រវែង១០គីឡូម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់១ម៉ែត្រកន្លះ។
ឯកឧត្តម ឈុន ពុធថារិទ្ធ គូសបញ្ជាក់ទៀតថា ទំនប់ការពារទឹកប្រៃនេះដែរ នឹងជួយការពារទឹកសមុទ្រមិនឱ្យជោរលិចដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងជាទំនប់ស្ទាក់ទឹកសាបទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ខណៈខ្នងទំនប់ដើរតួនាទីយ៉ាងសំខាន់ជាផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ និងដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ផងដែរ។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការលើ និងភូមិស្រែថ្មី បាននាំគ្នាបង្ហាញការសាទរដោយពួកគាត់ចង់បានទំនប់ទប់ទឹកប្រៃនេះយូរឆ្នាំមកហើយ ដើម្បីផ្តល់លទ្ធភាពការបង្កបង្កើនផលស្រូវ គ្រាឆ្នាំៗមិនពុំអាចធ្វើស្រែស្រូវបានទេ ព្រោះតែទឹកប្រៃហូរចូល។
គួរជម្រាបថា ទំនប់ការពារទឹកប្រៃចំការលើនេះ ជាទំនប់ចាស់តាំងពីឆ្នាំ១៩៦៨ ហើយត្រូវបានអាជ្ញាធរឃុំថ្មស និងប្រជាពលរដ្ឋ ស្នើសុំកាលពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែទើបទទួលបានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤