ព័ត៌មាន
អាជ្ញាធរស្រុកបាទី បន្តចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ និងអនាម័យបរិស្ថាន នៅតាមវិទ្យាល័យ
តាកែវ ៖ នៅព្រឹកទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោក ភួន ឈីម អភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរស្រុក បានអញ្ជើញដឹកនាំលោក លោកស្រី នាយករដ្ឋបាលស្រុក កម្លាំងនគរបាលស្រុក កងរាជអាវុធស្រុក ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាបរិស្ថានបរិស្ថានដល់ក្មួយៗជាសិស្សានុសិស្ស នៅវិទ្យាល័យ ឈើទាលជ្រំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី បានផ្តាំផ្ញើ និងជំរុញឱ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសវាងឱ្យផុតនូវអបាយមុខផ្សេងៗ ហើយឆ្លើយទេគ្រប់កាលៈទេសៈ និងមួយជីវិត ចំពោះគ្រឿងញៀន។ លោកបន្ថែមថា នៅប៉ុន្មានខែខាងមុខទៀត សម័យប្រឡងឆ្នាំសិក្សា ២០២៤~២០២៥ សម្រាប់ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដូច្នេះត្រូវស្វ័យសិក្សាបន្ថែមទៀត ដើម្បីឈានយកនិទ្ទេសល្អ គឺនិទ្ទេស A,B,C ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ សាលារៀនក្មួយៗសិស្សានុសិស្ស មិងជាចំណេះសម្រាប់អនាគត៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤