ព័ត៌មាន
នាវាកងទ័ពជប៉ុនមានអាទិភាពមុនគេបង្អស់ក្នុងការចូលចតនៅកំពង់ផែរាមបន្ទាប់ពីសាងសង់រួច
កម្ពុជានឹងអនុញ្ញាតឱ្យនាវាកងទ័ពជប៉ុនចូលចតមុនគេបង្អស់នៅ«កំពង់ផែរាម» ខេត្តព្រះសីហនុ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលចំហរខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នឹងបើកចំហឱ្យនាវាប្រទេសផ្សេងៗទៀតដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជាចូលចតនៅកំពង់ផែរាម បន្ទាប់ពីការចូលចតរបស់នាវាជប៉ុន។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) និងការថ្លែងអរគុណរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ នេះបង្ហាញពីតម្លាភាពក្នុងការពង្រឹងសន្តិសុខអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤