ព័ត៌មាន
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុកចូលរួមលើកកម្ពស់ផលិតផលខ្មែរ
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នឹងសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក រៀបចំពិព័រណ៍ផលិតផលខ្មែរនៅគ្រប់រាជធានី-ខេត្ត ដើម្បី ដាក់បង្ហាញ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ លើគោលដៅលើកកម្ពស់ផលិតផលក្នុងស្រុក បង្កើតការងារ ប្រាក់ចំណូលក្នុងគ្រួសារ ដើម្បីជំរុញឱ្យចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែរឹងមាំ។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុនធុរកិច្ចក្នុងស្រុកចំនួនពីរ លើកកម្ពស់ផលិតផលខ្មែរ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះថា តាមរយៈការចាប់ដៃគូ ជាមួយក្រុមបណ្តាហ៊ុនធុរកិច្ចក្នុងស្រុកនេះ សមាគមមានគោលបំណងសំខាន់ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ លើសមត្ថភាព ផលិត កែច្នៃ និងការផ្គត់ផ្គង់ចូលទីផ្សារទាំងក្នុងនិងក្រៅស្រុក ក្នុងគោលដៅជំរុញធ្វើពិពិធកម្មមុខបរ រកស៊ីទទួលទានរបស់សមាជិក សមាគម ឱ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនសម្រាប់បរិបថសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។
ឯកឧត្តម បន្តថា ជាក់ស្តែងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនធុរកិច្ចក្នុងស្រុកនាពេលនេះ គឺដើម្បីសហការ គ្នាចូលរួមលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការដាក់តំាងបង្ហាញ ក៏ដូចជាការផ្សព្វផ្សាយ នៅតាមបណ្តារាជធានី-ខេត្ត ទៅដល់ ប្រជាពលរដ្ឋ ដើម្បីស្វែងរកការគាំទ្រ, ដែលបញ្ហានេះ គឺជាការចូលរួមលើកកម្ពស់ផលិតផលខ្មែរ ឱ្យកាន់តែមានភាពប្រកួតប្រជែង ទាំងក្នុងនិងក្រៅស្រុក ដើម្បីចូលរួមបង្កើតការងារ ប្រាក់ចំណូលនៅក្នុងគ្រួសារ ជាពិសេសការចូលរួមជំរុញចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែរឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អជីវភាពប្រជាជន និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ជុំវិញការចុះអនុស្សារណៈយោគយល់គ្នានេះ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានបង្កើតនូវកិច្ចសហការជាមួយដៃគូ ជាច្រើនដូចជា៖ សមាគម, សហគមន៍ និងបណ្តាក្រុមហ៊ុនផ្សេងៗ ក្នុងបេសកម្មចូលរួមលើកកម្ពស់ផលិតផលខ្មែរ តាមរយៈការផ្លាស់ ប្តូរបទពិសោធន៍, ចំណេះដឹង, ជំនាញ ដើម្បីបង្កើតនូវជម្រើសឱ្យកាន់តែសម្បូរបែប ងាយក្នុងការបត់បែនតាមបរិបថនៃបច្ចេកវិទ្យា និង តាមតម្រូវការទីផ្សារ ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ជូនដល់សមាជិក និងដៃគូរទាំងអស់ ទទួលបានជោគជ័យលើការធ្វើអាជីវកម្ម៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន