ព័ត៌មាន
រដ្ឋមន្ត្រីធនធានទឹក ដឹកនាំសិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដែលបានរៀបចំឡើងរួមគ្នាដោយអាជ្ញាធរទន្លេសាប ធនាគារពិភពលោក (WB) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ភាពជាដៃគូទឹកនៃប្រទេសអូស្រ្តាលី (AWP) និងភាពជាដៃគូសន្តិសុខទឹក និងអនាម័យសកល(GWSP) ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប បានមានប្រសាសន៍លើកឡើងថា បឹងទន្លេសាប គឺជាបឹងធម្មជាតិទឹកសាបដ៏ធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាអាងស្តុកទឹកធម្មជាតិដ៏ធំមួយដែលជួយកាត់បន្ថយទឹកជំនន់នៅតំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ ជាឋបនីយជីវមណ្ឌលដ៏មានសារៈសំខាន់ដែលជួយគាំពារជីវៈចម្រុះច្រើនប្រភេទ ជាជង្រុកស្បៀងដែលទ្រទ្រង់សង្គម-សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិទាំងមូល និងជាមជ្ឈមណ្ឌលវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុក។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា សក្តានុពលដ៏ធំសម្បើមនៃតំបន់ទន្លេសាបបានជំរុញឱ្យប្រទេសកម្ពុជាបង្កើតបាននូវសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និងទេសចរណ៍ ដែលរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលត្រូវរួមគ្នាការពារឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «យើងត្រូវរួមគ្នាការពារតំបន់ទន្លេសាប ដែលជាអត្តសញ្ញាណរបស់ជាតិយើង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស» ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹងក្លាយជាវេទិកាពិភាក្សារវាងអ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវបច្ចេកទេសបែបវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីទទួលបានធាតុចូលដ៏សំខាន់ ក្នុងការដោះសា្រយនូវរាល់បញ្ហាស្មុគស្មាញដែលទាក់ទងនឹងអាងទន្លេសាប សំដៅជំរុញដល់ការគ្រប់គ្រងធនធានទឹកនៅតំបន់ទន្លេសាប ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធានាបាននូវសន្តិសុខទឹក និងបង្កើនភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ក្នុងបរិបទនៃការអភិវឌ្ឍ និងកំណើនសម្ពាធពីសកម្មភាពនានារបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិដែលជាប់ពាក់ព័ន្ធជាមួយវិសាលភាពនៃបឹងធម្មជាតិដ៏សំខាន់នេះ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤