ព័ត៌មាន
រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមោះមុតក្នុងការផ្តល់សេវាសង្គមឲ្យកាន់តែល្អប្រសើរដើម្បីឆ្លើយតបតាមតម្រូវការពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដ៏មោះមុតបំផុតក្នុងការផ្តល់សេវាសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ការដែលរាជរដ្ឋាភិបាលសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឲ្យក្លាយជាទិវាជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា«គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការចូលរួម ជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឲ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយ ផ្អែកលើសិទ្ធិមនុស្ស»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ទិវាសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិ ភពលោកលើកទី១៨ ដែលបានធ្វើឡើងក្រោមប្រធានបទ«ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង»នេះ គឺផ្តោតសំខាន់លើការយកចិត្តទុកដាក់ និងការគោរពកម្លាំងសេវាសង្គមគ្រប់ ជំនាន់ ដើម្បីកសាងសង្គមមួយដែលមានភាពធន់ រឹងមាំ និងនិរន្តរភាពសម្រាប់អនាគតដ៏ប្រសើរ ក៏ដូចជា ការបង្ហាញអំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញ ក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្នជាដើម។
តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការដែលរាជ រដ្ឋាភិបាលប្រារព្ធទិវានេះឡើង គឺដើម្បីរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រឡាញ់ សន្តិភាព និងសាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរ និងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប ខណៈក្នុងន័យនេះរាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ និង ការការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការ រក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកប ដោយបុរេសកម្មឲ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឲ្យជាប់នូវកាលានុវត្តភាព ដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសង្គម និង សេដ្ឋ កិច្ចសកល។
ទាក់ទងនឹងទិវាសង្គមកិច្ចនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សការជាមួយក្រសួង ស្ថាប័ននានា រៀបចំនូវទិវានេះឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទីភារកិច្ច គុណតម្លៃរបស់កម្លាំង សេវាសង្គមកិច្ច និងសមិទ្ធផលការងារផងដែរ រួមទាំងអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញ និងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឲ្យបានកាន់តែល្អ ប្រសើរឡើងថែម ទៀតផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង