ព័ត៌មាន
វិនិយោគិនបរទេសនឹងមកវិនិយោគកាន់តែច្រើនក្រោមបរិយាកាសអំណោយផលនៅកម្ពុជា
ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថា ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជន កម្ពុជានឹងស្រូបយកវិនិយោគិនបរទេសមកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀត នៅក្រោមបរិយា- កាសអំណោយផលគ្រប់បែបយ៉ាង។

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចផ្សេងៗនៅកម្ពុជា នេះថា នៅក្នុងរយៈពេលដ៏ខ្លីនេះ កម្ពុជាពិតជាមានមោទនភាព ដែលបានស្រូបយកវិនិយោគិន ជាពិសេសវិនិយោគិនបរទេសមកបណ្តាក់ទុនជាច្រើន ប្រការទាំងនេះ បានកើតឡើងក្រោមការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគដូចជា ការដើរគោះទ្វារនៅតាម បណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាដើម ។
ឧកញ៉ាបណ្ឌិត បន្តថា ចំពោះវិស័យដែលកម្ពុជាកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនមានដូចជា វិស័យកម្មន្តសាល, ផ្នែកឧស្សាហកម្មកាត់ដេរ និងវិស័យកសិកម្មជាដើម ហើយវិស័យទាំងនេះបាននិងកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាផងដែរ ស្រប ពេលអនុវិស័យទេសចរណ៍ ក៏បានកំពុងងើបឡើង និងបានគាំទ្រដល់វិនិយោគនៅក្នុងវិស័យនេះផងដែរ។ ដោយឡែកតាមរយៈនៃ សមាគមវិញ ឃើញថា នៅក្នុងរយៈពេលនេះដែរ មានវិនិយោគិនមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន និងមកពីហុងកុងជាដើម និងមាន វិនិយោគិនមកពីបណ្តាប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុប ប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក ។ ចំណែកនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២ គម្រោង មានទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក បានកើនឡើង ៤៣ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤