ព័ត៌មាន
ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ សម្ដេចធិបតីអំពាវនាវ ៤ចំណុចដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ
តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ៤ ចំណុច ដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរសម្ដេចបានធ្វើការអំពាវនាវ ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ចំនួន ៤ ចំណុច ក្នុងនោះរួមមាន៖
ទី១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទីភារកិច្ច គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។
២-ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំ រាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេង ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត ធ្វើការផ្សព្វផ្សាយដល់ សង្គមជាតិទាំងមូលឱ្យបានជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាជាតិសង្គមកិច្ចលើកទី១និង ទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
៣-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំង សេវាសង្គម និស្សិតសិក្សាផ្នែកការងារសង្គមកិច្ច និងអ្នកពាក់ព័ន្ធ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងគ្រប់ស្ថាប័នផ្តល់សេវាសង្គមនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អ ប្រសើរថែមទៀត។
ក្នុងឱកាសនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ «ទិវាជាតិសង្គមកិច្ច » និង «ទិវាសង្គមកិច្ច ពិភពលោក» ឆ្នាំនេះនឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លារបស់ រាជរដ្ឋាភិបាល សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងអ្នកធ្វើការជាកម្លាំងសេវាសង្គម ទាំងអស់នឹងខិតខំធ្វើការ រួមគ្នាបង្កើនចំណងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចែករំលែក ចំណេះដឹងបទពិសោធពីជំនាន់មួយទៅជំនាន់មួយ សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកាន់តែល្អប្រសើរ ភាពធន់ និងចីរភាព។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃសម្ដេចធិបតី បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលសាធារណៈ និងឯកជន និងកម្លាំងសេវាសង្គមទាំងអស់ ដែលបានសម្របសម្រួល លើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងចូលរួមផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ តាមរយៈការលុបបំបាត់ភាពក្រីក្រ ការកាត់បន្ថយការរើសអើង ការលើកកម្ពស់យុត្តិធម៌សង្គម ព្រមទាំងការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការកេងប្រវញ្ចគ្រប់រូបភាព និងការមិនអើពើ ដើម្បីធានាបាន នូវការអភិវឌ្ឍនិងធ្វើឱ្យសុខុមាលភាពកាន់តែប្រសើរឡើងសម្រាប់ជនរងគ្រោះ និងជនងាយរងគ្រោះ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤