ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច«ព័រ» ចំនួន២ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ សុត សឿង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច«ព័រ» ដែលរស់នៅក្នុងភូមិចំនួន២ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺភូមិស្ទឹងថ្មី(ម៉ុងរី-ទួលគ្រួស) និងភូមិឈើទាលជ្រុំ ។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តដូងឃ្លៀង ស្ថិតក្នុងភូមិឧបសម្ព័ន្ធម៉ុងរី ដោយមានការអញ្ជើញចូលរួមពីលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកវាលវែង តំណាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត តំណាងអង្គការដៃគូរ មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរភូមិឃុំ និងបងប្អូនជនជាតិដើមភាគតិច«ព័រ» ជាច្រើនរូប ។
បើតាម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងថា ការប្រកាសទទួលស្គាលអត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិច«ព័រ» ចំនួន២សហគមន៍បន្ថែមទៀតក្នុងពេលនេះ ធ្វើឲ្យបច្ចុប្បន្ននេះក្នុងខេត្តពោធិ៍សាត់ មានសហគមន៍ជនជាតិដើមភាគតិច សរុបចំនួន១០ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាលអត្តសញ្ញាណ គឺក្នុងឃុំសំរោង ស្រុកភ្នំក្រវាញមានចំនួន៤សហគមន៍ ឃុំអូរសោម ស្រុកវាលវែងចំនួន៤សហគមន៍ និងឃុំប្រម៉ោយ ស្រុកវាលវែង ចំនួន២សហគមន៍ ។ លោកប្រធានមន្ទីរ បានបន្ថែមថា នៅទូទាំងខេត្តពោធិ៍សាត់ មានជនជាតិដើមភាគតិចចំនួន៣ កំពុងរស់នៅ តាមភូមិចំនួន២៣ ក្នុងឃុំចំនួន៥ នៃស្រុកចំនួន២ គឺក្នុងស្រុកភ្នំក្រវាញ មាន២ជនជាតិ គឺជនជាតិព័រ និងជនជាតិជង មានមនុស្សសរុបចំនួន១៦៥៧នាក់ (ស្រី៨៣៤នាក់ ) ស្មើរនិង៤០៣គ្រួសារ ។ ក្នុងស្រុកវាលវែង មាន៣ជនជាតិ គឺជនជាតិព័រ ជនជាតិជង និងជនជាតិទំពូន មានមនុស្សសរុបចំនួន២០៩៥នាក់ (ស្រី១០១៦នាក់) ស្មើរនិង៥៣១គ្រួសារ ។
ក្នុងឱកាសនោះឯកឧត្តមអនុរដ្ឋលេខាធិការ សុត សឿង បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីស្រឡាញ់រាប់អានដ៏ ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលជានិច្ចជាកាលឯកឧត្តម តែងតែគិតតួរយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនជនជាតិដើមភាគតិចជានិច្ច។ ឯកឧត្តម បានលើកឡើងថា បងប្អូនសហគមន៍ជនជាតិដើម អាចប្រើប្រាស់លិខិតទទួលស្គាល់អត្តសញ្ញាណនេះ ក្នុងសកម្មភាពបម្រើដល់ផលប្រយោជន៍រួមរបស់សហគមន៍ ផលប្រយោជន៍សង្គម និងផលប្រយោជន៍ជាតិ តាមការចាំបាច់ដោយត្រូវគោរពតាមគោលនយោបាយ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលទទួលបានកន្លងមក ទាក់ទងនឹងការ អភិវឌ្ឍន៍ និងការអភិរក្ស មានភាពរីកចម្រើន និងកាន់តែប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។ ទន្ទឹមនឹងនេះ បងប្អូនជនជាតិដើមភាគតិច ទទួលបានការការពារ ការទទួលស្គាល់ និងការ លើកកម្ពស់សិទ្ធិក្នុងការបន្តថែរក្សាទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងភាសាផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងបងប្អូនជនជាតិដើម ភាគតិច ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការងារនេះកន្លងមក។ ហើយឯកឧត្តមសង្ឃឹមយ៉ាង មុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ និងចូលរួមថែ រក្សាឱ្យគង់វង្សនូវទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិភាគតិចឱ្យបានស្ថិតស្ថេរយូរអង្វែង ក្រោមពាក្យ ស្លោក “ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិក្ស”៕















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤