ព័ត៌មាន
ប្រជាពលរដ្ឋស្រុកជលគីរីសប្បាយចិត្ត ខណៈពួកគាត់នឹងទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥នេះ បានសំដែងនូវការដឹងគុណ និងសប្បាយចិត្តជាខ្លាំងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយពួកគាត់នឹងទទួលបានផ្លូវបេតុងលិចទឹក២ខ្សែស្មើនឹងជាង២៦គីឡូម៉ែត្រឆ្លងកាត់ភូមិឃុំរបស់ពួកគាត់ ដែលផ្លូវទាំងនោះ ជាផ្លូវដីហុយដីនៅរដូវប្រាំង និងពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។ ពេលនេះ ពួកគាត់ទទួលបានផ្លូវបេតុង១ខ្សែហើយ ហើយបានប្រើប្រាស់រាល់ថ្ងៃ និងលែងព្រួយបារម្ភពីបញ្ហាសុខភាពដោយសារធូលីហុយទៀតហើយ និងងាយស្រួលធ្វើដំណើរឡើងចុះមកកាន់ក្រុងកំពង់ឆ្នាំងបានរហ័សជាងពេលមុនផងដែរ។
ប្រជាពលរដ្ឋស្រុកជលគីរី បញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវដីហុយពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរតាមកាណូតតែចំណាយថវិកាច្រើនណាស់ ។ ពេលឈឺថ្កាត់ម្តងៗ ពិបាកក្នុងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋស្រុកជលគីរីនូវផ្លូវបេតុងលិចទឹក២ខ្សែ ស្មើនឹងជាង២៦គីឡូម៉ែត្រ ដែលផ្លូវទាំង២ខ្សែនេះ នឹងបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋដូចជាការដឹកកសិកផល ការដឹកអ្នកជម្ងឺទៅមកមន្ទីរពេទ្យបង្អែក ការធ្វើដំណើរទៅមករបស់មន្ត្រីរាជការ សិស្សានុសិស្ស និងងាយស្រួលដល់ការទំនាក់ទំនងគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ពីមុនផ្លូវនេះ ជាផ្លូវដីហុយ ពេលរដូវវស្សាចូលមក បានលិចទឹកអស់ ហើយនៅរដូវទឹកសម្រកផ្លូវនេះ មានសភាពពិបាកធ្វើដំណើរខ្លាំងបំផុតព្រោះជាផ្លូវនៅតាមមាត់ទន្លេ និងរដូវប្រាំងប្រែជាផ្លូវដីហុយតែម្តង។ ប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តខ្លាំងពេលបានប្រើប្រាស់ផ្លូវ១ខ្សែក្នុងឃុំកំពង់អុស និងនៅប៉ុន្មានខែខាងមុខ ពួកគាត់នឹងទទួលបានផ្លូវបេតុងដ៏ថ្មីសន្លាង១ខ្សែទៀតមកប្រើប្រាស់ជាប្រយោជន៍រួមហើយ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានធ្វើការកែលម្អផ្លូវជនបទដោយក្រាលបេតុងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមាន២ខ្សែប្របតាមមាត់ទន្លេមានប្រវែងជាង២៦គីឡូម៉ែត្រ ។ ផ្លូវបេតុងលិចទឹកទី១ប្រវែង១៧,៦៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងខ្សែទី២ប្រវែង៨,៥៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ រួមនិងមានស្ពាន លូប្រអប់ លូមូលមួយចំនួនផងដែរ ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធិផលថ្មីៗតាមជនបទពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនខ្សែ ក្នុងនោះមានការកែលម្អផ្លូវកៅស៊ូDBST ២ជាន់ និងផ្លូវបេតុងផងដែរ ៕ កាំង ហុងវាស្នា


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤