ព័ត៌មាន
គណៈកម្មការទី៧ នៃរដ្ឋសភា ចុះឈ្វេងយល់វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ស្ពឺ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំសមាជិក សមាជិកា ចុះបេសកកម្មឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្តកំពង់ស្ពឺ និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងដំណើរបំពេញបេសកកម្មនេះ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលបន្ទុកការងារវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺផងដែរ។
ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៧ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។ លើសពីនេះ ខេត្តបានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ចំពោះវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ បានជួបបញ្ហាប្រឈមខ្លះដែរ តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានខិតខំដោះស្រាយដោយប្រកាន់គោលការណ៍ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈ និងសង្គមជូនពលរដ្ឋឱ្យបានល្អប្រសើរ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញសម្រេចបាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានស្តាប់ និងផ្តល់យោបល់ដល់អាជ្ញាធរ ដើម្បីរកដំណោះស្រាយលើបញ្ហាដែលខ្វះខាត និងបញ្ហាប្រឈម។ ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបប្រជុំគ្នានេះ មានសារៈសំខាន់ក្នុងការឆ្លើយតបតម្រូវការរបស់ពលរដ្ឋ។ អ្វីដែលជាបញ្ហាប្រឈមដែលមិនអាចដោះស្រាយនៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន