ព័ត៌មាន
សម្តេចធិបតី ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡានក្រុងដឹកពលរដ្ឋទៅស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឡាន ដើម្បីត្រៀមដឹកបងប្អូនប្រជារដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតលុយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមុខងារធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាធានីភ្នំពេញត្រូវត្រៀមរថយន្ត ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ឬកម្មករនិយោជិតទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។
សូមបញ្ជាក់ថា ការបន្តរៀបចំរថយន្តក្រុងសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរថមន្រ្តី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាការបន្តជួយដល់បងប្អូនប្រជាពលរដ្ឋ តាមគំរូវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកន្លងមករៀងរាល់រដូវបុណ្យទានម្ដងៗ មិនថារដូវភ្ជុំ ចូលឆ្នាំ ឬក្នុងឱកាសថ្ងៃបោះឆ្នោតទេ សម្ដេចតេជោ ហ៊ុន សែន តែងតែណែនាំរៀបចំឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ តាមរយៈរថយន្តក្រុងសាធារណៈដែលមានអនាម័យ ផាសុកភាព និងព្រមជាមួយទឹកសុទ្ធ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ដើម្បីជួយសម្រួលការចំណាយលើថ្លៃធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មក-កម្មការិនី ទៅកាន់ស្រុកកំណើតបានដោយងាយស្រួល និងមិនអស់ប្រាក់៕អត្ថបទបាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤