ព័ត៌មាន
សម្ដេចធិបតី៖ បច្ចុប្បន្នសេវារបស់រដ្ឋមានជាង៣ពាន់សេវា ខណៈមួយចំនួនត្រូវកែសម្រួល ឬកាត់ចេញ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នសេវានៅក្នុងរាជរដ្ឋាភិបាលមានជាង ៣ពាន់សេវា ដែលក្នុងនោះមានសេវាមួយចំនួនត្រូវកែសម្រួល ឬកាត់នីតិវិធីមួយចំនួនចេញ ដើម្បីពន្លឿនការផ្ដល់សេវាល្អ និងលឿនជូនដល់ប្រជាពលរដ្ឋ ជាពិសេសការវិវត្តទៅរកប្រព័ន្ធឌីជីថល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងស្ថេរភាពសង្គម រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ ផ្តោតលើអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ចំណែកគោលដៅ យុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យ មុខងារសាធារណៈ គឺការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលនៅក្នុងនោះ មុំ៣ក្នុងចំណោមមុំទាំង៥ ដែលក្រសួងមុខងារសាធារណៈ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តដោយផ្ទាល់ គឺ (១) ការពង្រឹង និងការ កែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។
សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្នសេវានៅក្នុងរាជរដ្ឋាភិបាលមានជាង៣ពាន់សេវា ដែលក្នុងនោះមានសេវាមួយចំនួនត្រូវកែសម្រួល ឬកាត់នីតិវិធីមួយចំនួនចេញដើម្បីពន្លឿនការផ្ដល់សេវាល្អ និងលឿនជូនដល់ប្រជាពលរដ្ឋ ជាពិសេសការវិវត្តទៅរកប្រព័ន្ធឌីជីថល។
សូមជម្រាបថា ដើម្បីផ្ដល់សេវាល្អដល់ប្រជាពលរដ្ឋបច្ចុប្បន្នរាជរដ្ឋាកំពុងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងស្ថាប័ន ក្នុងនោះក្រសួងមុខងារសាធារណៈ មាន ភារកិច្ចដឹកនាំសម្របសម្រួល ជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែ ទម្រង់រដ្ឋបាលសាធារណៈ គឺ (១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕អត្ថបទ៖ វ៉ន ដារ៉ា








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤