ព័ត៌មាន
សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដីត្រូវពិនិត្យឱ្យច្បាស់ថា ជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីថា ការផ្ដល់មេដាយជូនមន្រ្ដីរាជការនាពេលខាងមុខ គឺត្រូវពិនិត្យមើលឱ្យច្បាស់ថា មន្រ្ដីដែលទទួលបានមេដាយនេះ គឺជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺត្រូវពិនិត្យឱ្យចំគោលដៅតែម្ដងលើការផ្ដល់ជូនមេដាយជូនដល់មន្រ្ដីនេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ម្សិលមិញនេះ សម្ដេចបានចេញសារសំឡេងពិសេសម្ដងហើយណែនាំឲ្យរៀបចំមេដាយជូនមន្ត្រីតាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិករណីពិសេស ដែលសម្តេចបានប្រគល់ការងារជូនឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដឹកនាំរៀបចំការងារនេះ។ ប៉ុន្ដែសម្ដេចចង់បញ្ជាក់ជាថ្មីចំពោះការផ្ដល់មេដាយជូនមន្រ្ដីរាជការនេះ ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពិនិត្យឱ្យច្បាស់ថា មន្រ្ដីដែលទទួលបាននោះជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ។
សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា សម្ដេចធិបតី បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារនេះ ដោយធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ហើយដែលមិនដែលបានមេដាយសោះ ដើម្បីរៀបចំធ្វើជូនមេដាយតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រីក៏បានណែនាំដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពិនិត្យមើល ខណៈរាជរដ្ឋាភិបាលមានសារាចរណែនាំលេខ០១ ដែលចេញពីឆ្នាំ២០០១ ដែលបានកំណត់កូតានៃការស្នើសុំ គ្រឿងឥស្សរយសប្រចាំឆ្នាំមិនឱ្យលើសពី១០ភាគរយនៃក្របខណ្ឌសរុបរបស់ក្រសួង ស្ថាប័ន ហើយក្នុងនោះក៏មានកំណត់ជាភាគរយ គោលការណ៍មួយចំនួនសម្រាប់ក្របខណ្ឌមន្រ្ដីជាន់ខ្ពស់ មន្រ្ដីក្រមការ មន្រ្ដីលេខាធិការផ្សេងៗ ហើយឆ្លាសវេនគ្នា ២ ឆ្នាំម្ដង។ សម្ដេចបានណែនាំឱ្យសិក្សា ដើម្បីរៀបចំជាសារាចរណែនាំថ្មីមួយដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ពីព្រោះបើសិនជានៅតែបន្តកំណត់កូតាត្រឹម ១០ ភាគរយ គឺអាចលំបាកនៅក្នុងការផ្ដល់ឱកាសសម្រាប់មន្រ្ដីរាជការបានទទួលនូវមេដាយ៕ អត្ថបទ៖ វ៉ន ដារ៉ា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា