ព័ត៌មាន
សម្តេចតេជោ៖ មានបក្សខ្លះព្យាយាមបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជន ប៉ុន្តែផ្ទុយទៅវិញបែកបាក់ខ្លួនឯងវិញ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំង ឬគណបក្សណាក៏ដោយ សូមកុំបន្តព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាឲ្យសោះ ដោយសម្តេច បានលើកឡើងថា ការព្យាយាមរបស់ក្រុមទាំងនោះ គឺមិនអាចទៅរួចនោះទេ ខណៈគណបក្សប្រជាជនកម្ពុជា គឺបានដើរស៊ីសង្វាក់គ្នាណាស់។
ថ្លែងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមប្រាប់ទៅក្រុមប្រឆាំង កុំគិតព្យាយាមចង់បំបែកផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបន្តទៀតអី ដោយកាលពីកន្លងទៅមានគណបក្សនយោបាយច្រើនហើយ ដែលបានព្យាយាមធ្វើឱ្យគណកប្សប្រជាជនកម្ពុជាបែកបាក់សាមគ្គីគ្នា ប៉ុន្តែផ្ទុយទៅវិញត្រូវបានបែកបាក់ខ្លួនឯងវិញ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា«ពួកអ្នកត្រូវចាំ យល់ល្អទុកឲ្យទៅតាមដំណើរធម្មជាតិទៅ ប៉ុន្តែពួកអ្នកឯងគ្មានសមត្ថភាពទេ…ផ្ទុយទៅវិញពួកអ្នកឯងបែកខ្លួនឯងមិនចាំបាច់ខ្ញុំទៅបំបែកនោះទេ។ ពេលណាពួកគណបក្សប្រជាជនកម្ពុជារដ្ឋាភិបាលរឹង ពេលនោះហើយដែលសត្រូវរបស់យើង នឹងបែកបាក់ដោយខ្លួនឯង»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានបង្ហើបឲ្យដឹងផងដែរថា កាលពីកន្លងទៅមានបុគ្គល មួយចំនួនក៏បានព្យាយាមធ្វើការបំបែកបំបាកសាមគ្គីរវាងសម្តេច និងសម្តេច ជា ស៊ីម , សម្តេច ស ខេង ផងដែរ ប៉ុន្តែការព្យាយាមបំបែកនេះ គឺមិនអាចទៅរួចនោះទេ ដោយសម្តេចបានចាត់ទុកថា«សិល្បៈពួកទាំងនោះ បានលូតខុសសង្វាក់ ខណៈខាងនេះ (ខាងគណបក្សប្រជាជនកម្ពុជា) គឺរាំស្លូរ រាំចង្វាក់ក្បាច់អ្វីនោះ គឺត្រូវក្បួនគ្នាខ្លាំងណាស់ពួកអ្នកមើលមិនស្គាល់ និងមើលមិនយល់នោះទេ»៕អត្ថបទបាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា