ព័ត៌មាន
សម្តេចតេជោ៖ មូលហេតុដែលមិនបំពាក់ផ្កាយ៥ ជូនសម្តេច ស ខេង គឺដោយសារលោកជាមន្រ្តីស៊ីវិល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានឆ្លើយតបទៅ នឹងចម្ងល់មួយចំនួន ជុំវិញបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហើយហេតុអ្វីមិនបំពាក់ជូនសម្តេច ស ខេង ផងដែរនោះ ត្រូវបានសម្តេចតេជោ លើកឡើងថា សម្តេច ស ខេង គឺជាមន្រ្តីស៊ីវិល មិនមានក្របខណ្ឌជាយោធានោះឡើយ។
ថ្លែងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានគេខាំមិនថា ហេតុអ្វីមិនបំពាក់ផ្កាយ៥ ជូនសម្តេចក្រឡាហោម ស ខេង ដែរ ហើយសម្តេច បានខាំមិនពន្យល់វិញថា សម្តេច ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺស្ថិតនៅ ក្នុងក្របខណ្ឌស៊ីវិល តែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា បើគិតរហូតដល់ពេលនេះ ប្រទេសកម្ពុជាគឺមានឥស្សរជនចំនួន៥រូបហើយ ដែលទទួលបានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក្នុងនោះមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងប្រមុខរដ្ឋ និងពីររូបទៀតដែលទើបតែងតាំង គឺសម្តេច ពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្រ្តីទំនាក់ទំនង រដ្ឋសភាព្រឹទ្ធនិងអធិការកិច្ច។
បើតាមសម្តេចតេជោ ហ៊ុន សែន បានលើកលឡើងថា សម្តេចពិតជាមានមោទនភាពយ៉ាងខ្លាំង ក្រោយព្រះមហាក្សត្រប្រោសព្រះរាជទានផ្តល់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុត លេខផ្កាយមាស ៥ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ គឺពិតសាកសមនឹងទទួល ខណៈលោកទាំងពីរគឺបានជួយជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤