ព័ត៌មាន
សម្តេចតេជោ ទម្លាយរឿងរ៉ាវទាក់ទងការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងជា ច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងគុណបំណាច់របស់ឥស្សរជនសំខាន់ៗ ដែលបានចូលរួមនៅក្នុងបុព្វហេតុកិច្ចការបម្រើជាតិ ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មានរឿងរ៉ាវជាច្រើនដែលសម្តេចជាតួអង្គដ៏សំខាន់ ក្នុងការផ្សះផ្សាជាតិ បន្ទាប់ពីមានការញុះញង់ឱ្យមានការភាន់ច្រឡំរឿងបង្កើតតំបន់អបគមន៍ និងការតស៊ូមតិក្នុងកិច្ចប្រជុំនានា សំដៅ ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក៏ដូចជាការឈានទៅបង្កើតរដ្ឋធម្មនុញ្ញជាដើម ។
សម្តេចតេជោ បានបញ្ជាក់ថា ពេលនោះបើសិនភាគីដទៃមិនយល់ព្រមតាមគោលការណ៍ឱ្យគណបក្សប្រជាជនកម្ពុជាចូលរួម២/៣អនុម័តរដ្ឋធម្មនុញ្ញទេ ពេលនោះរដ្ឋធម្មនុញ្ញ គឺអត់ចេញរួចរហូតមកដល់ សព្វថ្ងៃនេះទេ ។ រដ្ឋធម្មនុញ្ញ នៃរដ្ឋកម្ពុជា នៃការគ្រប់គ្រងតំបន់ដដែលត្រូវបន្ត។ ទោះជាយ៉ាងណា រឿងរ៉ាវ ជាច្រើនត្រូវបានដោះស្រាយ ៕អត្ថបទ៖ មុត សុទ្ធ

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា