ព័ត៌មាន
បុណ្យទន្លេរយៈពេល៣ថ្ងៃក្នុងខេត្តតាកែវមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៣០ម៉ឺននាក់ចូលរួមលេងកម្សាន្ត
តាកែវ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិមកចូលរួមលេងកម្សាន្តប្រមាណជាង៣០ម៉ឺននាក់។
យោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចំនួន ៣១៩៤៥៦ នាក់បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃនៃពិធីបុណ្យទន្លេនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកផែនសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង ២ពាន់ នាក់ដែលរួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងទាហានបានចូលរួមការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេ សន្តិសុខត្រូវបានរឹតបន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកកាត់ខ្សែរបូបើកពិធីបុណ្យទន្លេ ដូច្នោះមានការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះយ៉ាងណាក៏ដោយក៏សមត្ថកិច្ចយើងបានធ្វើការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា រយៈពេល 3 ថ្ងៃនៃពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មានកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិរួមមានមាន ការរត់ប្រណាំងមហាជនរយៈចម្ងាយ៥គីឡូម៉ែត្រដោយមានអ្នកចូលរួមជាង១ពាន់នាក់ មានការរៀបចំក្រុងពាលី និងមានការជិះទូកកាយ៉ាក់លេងកម្សាន្តនៅបឹងតាកែវ ការប្រកួតលេងអុក និងប្រកួតគុណខ្មែរ និងមានកីឡាជាច្រើនទៀត ដោយឡែកនៅពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនីល្បីៗ ការតាំងពិពណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំងមានការបង្ហោះគោម និងការអុចកាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យទន្លេអោយសារធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយផងដែរ៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា