ព័ត៌មាន
រដ្ឋបាលខណ្ឌច្បារអំពៅទុករយៈពេល៥ថ្ងៃ ដើម្បីក្រុមអាជីវករលក់ដូរផ្លូវ៣៦៩ រុះរើចេញ
រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្ដីជូនដំណឹងចុងក្រោយ និងទុករយៈពេលចំនួន០៥ថ្ងៃ ដើម្បីក្រុមអាជីវករលក់ដូរនៅកំណាត់ផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ រុះរើចេញ។
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ដល់ក្រុមអាជីវកលក់ដូលើផ្លូវ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ តែក្រុមអាជីវក៏នៅតែបន្តលក់ដូ ហាក់មិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ។
បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា អោយបញ្ឍប់និងរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោនិងការចតមធ្យោបាយផ្សេងៗចេញអោយអស់ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ ៣៦៩ ។
ជាចុងក្រោយអាជ្ញាធរសំណូមពរប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននៅអមសងខាងកំណាត់ផ្លូវ លេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ទាំងអស់សូមចូលរួមសហការរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ផ្លូវសាធារណៈ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងចូលរួមចំណែកលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា