ព័ត៌មាន
និស្សិតរៀនជំនាញបរិក្ខារត្រជាក់កំពុងទទួលបានការងារ និងចំណូលខ្ពស់នៅក្នុងទីផ្សារងារកម្ពុជា
ក្រុមនិស្សិតដែលរៀនជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់ បានឲ្យដឹង សព្វថ្ងៃនេះការរៀនជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញមួយដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដែលអាចរកប្រាក់ចំណូលបានសមរម្យ និងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតខាងមុខ។
យុវជន ឃឿត ខេន និស្សិតឆ្នាំទី៤ ជំនាញឧស្សាហកម្ម និងមេកានិច ផ្នែកបរិក្ខារត្រជាក់ មកពីវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា (ITC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាននិយាយឲ្យដឹងថា ការចាប់យកមុខជំនាញមួយនេះ ដោយសម្លឹងឃើញទីផ្សារការងារមានតម្រូវការខ្ពស់ និងមួយវិញទៀត ដោយសារចំណង់ចំណូលចិត្តតាំងពីថ្នាក់ឧត្តមសិក្សាមកម្ល៉េះ ទើបមានចំណាប់អារម្មណ៍សិក្សាជំនាញនេះ។ យុវជនរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រៅពីការកើនឡើងនូវលំនៅដ្ឋាន ក៏មានការកើនឡើងនូវ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអគារខ្ពស់ៗជាដើម បានជាចាប់អារម្មណ៍រៀនជំនាញនេះ ដើម្បីឱកាសការងារក្រោយពេលរៀនចប់។
ស្រដៀងគ្នានេះ យុវជន ស្រ៊ី ស្រេង ជានិស្សិតឆ្នាំទី៣ ដែលកំពុងរៀនជំណានខាលើនេះដូចគ្នា បានលើកឡើងថា ការសិក្សាជំនាញបរិក្ខាត្រជាក់នេះ គឺមានជាក្តីបំណងប្រាថ្នាពីតូច ចង់ក្លាយជាអ្នកជំនាញម៉ាស៊ីនត្រជាក់។ យុវជនដដែលនេះ បានបន្តទៀតថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញមួយដ៏មានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅនិងទីផ្សារការងារនៅប្រទេសកម្ពុជាផងដែរ ពីព្រោះថា នៅពេលដែលរៀនជំនាញនេះ មានឱកាសខ្ពស់ណាស់នៅពេលរៀនចប់ ហើយថែមទាំងមានប្រាក់ចំណូលសមរម្យ។
សូមបញ្ជាក់ថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញមួយដែលមានសក្តានុពលមានតម្រូវការខ្ពស់ពីសំណាក់ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈជំនាញមួយនេះត្រូវបានដាក់បញ្ចូលទៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧នេះ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា