ព័ត៌មាន
ក្រសួងធនធានទឹកដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ច មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៅប្រទេសកូរ៉េ
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទស្សនកិច្ចមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹកនៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅទីក្រុងដេជាន់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានៃការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងទំនប់ និងការគ្រប់គ្រងទឹកជំនន់។
សូមជម្រាបថា សាជីវកម្មធនធានទឹកកូរ៉េ(K-water) បានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ គឺជាសាជីវកម្មរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម។ សាជីវកម្មធនធានទឹកកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ (KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ៕













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា