ព័ត៌មាន
សម្តេចធិបតី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ ហើយក៏ពុំមានភាពចាំបាច់អ្វីត្រូវប្តឹងដែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា កោះគុតមិន បានបាត់បង់ដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ ហើយករណីកោះគុតនេះ ក៏ពុំមានភាពអ្វីចាំបាច់ប្តឹងទៅតុលាការអន្តរជាតិ ICJនោះដែរ ខណៈកម្ពុជា និងថៃបានកំពុងបន្តចរចាគ្នាដោយសន្តិវិធី និងស្របទៅតាមច្បាប់ជាតិ និងអន្តរជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបានកំពុងដោះស្រាយគ្នាដោយសន្តិវិធី និងម៉ត់ចត់បំផុតទាក់ទងនឹង បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនទឹក និងព្រំដែនគោក ដូច្នេះជនអគតិខ្លះចោទប្រកាន់ថា ការដឹកនំារបស់រាជរដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទឹកដី ជាពិសេសកោះគុតនោះគឺជាការញុះញង់បំភ្លើស បំភ្លៃការពិត និងមានចេតនាធ្វើឲ្យកងទ័ពកម្ពុជា នឹងថៃច្បាំងគ្នាដូចកាល ពីឆ្នាំ២០០៨ និងឆ្នាំ២០១១ យ៉ាងដូច្នេះដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា រឿងការការពារទឹកដីគឺរាជរដ្ឋាភិបាលជាអ្នក ទទួលខុសត្រូវ ហើយបញ្ហាព្រំដែននេះគឺរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈគ្រប់បែបយ៉ាងទំាងអស់ ប៉ុន្តែ រាជរដ្ឋាភិបាលចង់ដោះស្រាយគ្នាតាមយន្តការព្រំដែន ពោលគឺតាមគណៈកម្មការព្រំដែន ដោយមិនចង់ប្រើកងទ័ពនោះទេ។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានត្រៀមរួចអស់ហើយ សម្រាប់វិស័យការពារជាតិ ប្រសិនបើភាគីណាហ៊ានរំលោភបំពាននូវអធិបតេយ្យរបស់កម្ពុជានោះ គឺមិនអាចទៅរួចនោះទេ ខណៈបច្ចុប្បន្នកម្ពុជាមានទាំងអាវែង និងអាខ្លី៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន