ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួន៩ បាននាំយកឱកាសការងារជាង៨០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃនេះ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីចំនួន ៨៨៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រុមហ៊ុនទាំង៩ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យអាហារនិងភេសជ្ជៈជាដើម។
នៅក្នុងវេទិកាការងារនេះ កញ្ញា អ៊ិត ម៉ីស៊ាំង មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សរដ្ឋបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ។
ស្រដៀងគ្នានេះ លោក សុខ បេកឃី មន្រ្តីប្រតិបត្តិការធនធានមនុស្ស នៃក្រុមហ៊ុនចម អេន លីខបភើរេសិន បានលើកឡើងថា ក្រោយការចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ពិតជាទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាព ទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ លោកបានឲ្យដឹងទៀតថា ជំរើសដ៏ប្រសើរតាមរយៈវេទិការនេះ អ្នកចូលរួមស្វែងរកការងារអាចដាក់ប្រវត្តរូបសង្ខេប (CV) ទៅតាមក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត ព្រោះមានក្រុមហ៊ុនជាច្រើនបានកំពុងបង្ហាញវត្តមានក្នុងវេទិកាការងារនេះ។
សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារនេះដែរ ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន