ព័ត៌មាន
អភិបាលក្រុងស្វាយរៀងណែនាំដល់អ្នកម៉ៅការ ត្រូវស្ថាបនាសំណង់ផ្លូវនិងប្រព័ន្ធរំដោះទឹកឲ្យត្រូវនឹងបទដ្ឋាន
ស្វាយរៀង ÷ លោកភឹម ថា អភិបាលរងក្រុងស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រុមអ្នកម៉ៅការដេញថ្លៃស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹកនៅក្នុងភូមិមួយចំនួនរបស់សង្កាត់ទាំង៥ ឲ្យបានត្រឹមត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តបានកំណត់ដើម្បីធានាដល់ការប្រើប្រាស់នៃគុណភាពសំណង់ ។
លោកបានបញ្ជាក់ថាគុណភាពសំណង់ ដែលអស់លោកម៉ៅការពីម្ចាស់គម្រោងយកទៅស្ថាបនាដើម្បីរកចំណូលចំណេញ ពីការរកស៊ីវិនិយោគលើវិស័យសំណង់ ត្រូវគិតគូរស្ថាបនាឲ្យបានគត់មត់ដើម្បីធានាគុណភាពនិងសោភណ្ឌភាព ដើម្បីបញ្ជៀសពីការរិះគន់នៃគុណភាពសំណង់ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។
សូមបញ្ជាក់ថាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធរំដោះទឹក ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៥ ក្រុងស្វាយរៀងបានទទួលគម្រោងចំនួន៥ រូមមានគម្រោងកែលម្អផ្លូវថ្នល់ក្រាលបេតុង និងក្រាលខ្សាច់ភ្នំចំនួន៤ខ្សែ និងកែលម្អប្រព័ន្ធរំដោះទឹកចំនួន១០កន្លែង។








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា