ព័ត៌មាន
ក្រសួងការងារ៖ គិតត្រឹមម៉ោង១២:៣០នាទីរសៀលនេះអ្នកស្លាប់ និងរបួសករណីគ្រោះរញ្ជួយដីនៅថៃមានចំនួន១៨នាក់ និងបាត់ខ្លួន១០១នាក់ ខណៈថៃមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះនៅឡើយ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងតាមរយៈសេក្ដីជូនដំណឹងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង១២:៣០នាទីរសៀលនេះអ្នកស្លាប់ចំនួន ៩ និងអ្នករបួស ចំនួន ៩ នាក់ និងបាត់ខ្លួន១០១នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ ខណៈអាជ្ញាធរថៃមិនទាន់បញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនៅឡើយ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា បច្ចុប្បន្នភាពនៃការរញ្ជួយដីក្នុងប្រទេសថៃជ្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង មហាផ្ទៃថៃ គិតត្រឹមម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និង សញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។
ក្រសួងការងារបានឱ្យដឹងទៀតថា តាំងពីឧបទ្ទវហេតុរញ្ជួយដីបានរកើតឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណា ចក្រថៃឡង់ដ៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងក្រុមការងារទទួលបន្ទុកប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយសមភាគី រៀងៗខ្លួនផងដែរ ដើម្បីភ្ជាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយបងប្អូនពលករ ខ្មែរដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានជាក់ស្តែងរបស់បងប្អូនពលករដែលរងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករ។
សាធារណជន និងបងប្អូនពលករខ្មែរនៅប្រទេសថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកក្រុមការងារ តាមរយៈក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://me/KhmerMigrant Worker ឬ QR code ដូចមានភ្ជាប់ជូនខាងក្រោម ឬតាមរយៈទូរសព្ទលេខ៖ -លេខ ៦៦ ៩២ ៨០៥០ ៥៦១
– លេខ ៦៦ ៨៣ ៥៤៥ ៧៧៨៨ (លោក ឈឹម វិបុល)
-លេខ ៦៦ ៦២ ០៨៩ ៨៩១៨ (លោក ជុំ សម្ផស្ស)
– លេខ ៦៦ ៩២ ២៩៩ ០១៣៣ (លោកស្រី ឡាយ ចន្ថា)៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា