ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងកសាង និងជួសជុលផ្លូវជាច្រើនអោយក្លាយជាផ្លូវកៅស៊ូAC សំរាប់ប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ចំណេញពេលវេលា
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គម្រោងចំនួន៤នៅក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវហើយ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់បន្តថា៖ គម្រោងទាំង៤ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី មានប្រវែង ៩២០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ ស្ថិតក្នុងសង្កាត់ខ្សាម, ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម, ៣-ផ្លូវលេខ២៤ ប្រវែង៣៩០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង, និង៤-ផ្លូវលេខ២៥ ប្រវែង ១៧០ម៉ែត្រ ទទឹង៦ម៉ែត្រ គូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍន៏របស់ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យប្រសើរឡើងនូវផ្លូវក្នុងក្រុងកំពង់ឆ្នាំង ដែលនឹងធ្វើជាជំហានជាបន្តបន្ទាប់ រហូតដល់ក្រុងកំពង់ឆ្នាំងមានផ្លូវល្អស្អាត ជាផ្លូវកៅស៊ូប្រភេទAC ផ្លូវបេតុង និងផ្លូវប្រភេទDBST សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សន្សំសំចៃថវិកា និងចំណេញពេលវេលា។
ផ្លូវដែលកំពុងជួសជុលធ្វើការស្ថាបនានេះ គ្រោងនឹងធ្វើឱ្យហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។ នៅជំហ៊ានបន្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបន្តកសាង ជួសជុលផ្លូវនានានៅតាមបណ្តាស្រុកមួយចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីការអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំអោយមានការទាក់ទាញពីប្រជាពលរដ្ឋលើវិស័យទេសចរណ៍ ដោយបានង្កើតនូវសក្តានុពលទេសចរណ៍ជាច្រើនកន្លែងដើម្បីឱ្យអ្នកទេសចរណ៍មកលេងកំសាន្តជាច្រើនផងដែរ ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា