ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ជាង ១.០០០នាក់
របបយោធាដែលកំពុងកាន់អំណាចបាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយនៅក្នុងសហភាពមីយ៉ាន់ម៉ាបានឡើងដល់ជាង១.០០០នាក់នាក់ហើយ និងជាង ២.០០០ នាក់ទៀតរងរបួស។
សេចក្តីថ្លែងការណ៍មួយពីក្រុមព័ត៌មានរបស់របបយោធាបាននិយាយថា មនុស្សចំនួន១.០០២នាក់ត្រូវបានគេដឹងថាបានស្លាប់នៅក្នុងការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រកាលពីថ្ងៃសុក្រ និង ២.៣៧៦នាក់បានរងរបួស។

គ្រោះរញ្ជួយដីបានវាយប្រហារភាគពាយព្យនៃទីក្រុង Sagaing ក្នុងភាគកណ្តាលរបស់សហភាពមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅទូទាំងផ្នែកធំៗនៃប្រទេសនេះ។
ស្ថានភពគ្រាអាសន្នត្រូវបានប្រកាសនៅក្នុងតំបន់ចំនួនប្រាំមួយ រួមទាំងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសនេះ ដែលនៅជិតនឹងចំណុចកណ្តាលនៃការរញ្ជួយ និងជាទីដែលមានការបំផ្លិចបំផ្លាញដ៏ធំត្រូវបានគេមើលឃើញ។
ក្រុមព័ត៌មានរបបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្លាប់ចំនួន៦៩៤ នាក់ ត្រូវបានបញ្ជាក់នៅក្នុងតំបន់ Mandalay តែមួយគត់ ទន្ទឹមនឹងមនុស្ស ១.៦៧០នាក់ បានរងរបួស ៕

-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ