ព័ត៌មាន
អ្នកវិភាគ៖ ជំនួយរបស់កម្ពុជាដែលជួយដល់ប្រទេសមីយ៉ាន់ម៉ា គឺបង្ហាញស្មារតីសាមគ្គីភាព និងជួយគ្នាក្នុងគ្រាអាសន្ន
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលស្ថានភាពសង្គម បានចាត់ទុកជំនួយរបស់កម្ពុជាដែលជួយដល់ប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញស្មារតីសាមគ្គីភាព និងគាំទ្រយ៉ាងពេញទំហឹងក្នុងនាមជាបងប្អូនសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅក្នុងស្ថានភាពដ៏លំបាកក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ជំនួយរបស់កម្ពុជាទៅដល់ប្រជាជាតិម៉ាយ៉ាន់ម៉ា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះស្ថានភាពនេះ គឺមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយជាចាំបាច់ពីសហគមអន្តរជាតិ ជាពិសេសបងប្អូនសមាជិកអាស៊ានដូចគ្នាផងដែរ»។
លោកបន្តថា៖«បើទោះបីជាជំនួយរបស់កម្ពុជាមិនច្រើនក្ដី ប៉ុន្ដែវាបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ សាមគ្គីភាព និងជារូបភាពគាំទ្រគ្នាទៅវិញទៅវិញក្នុងគ្រាមានអាសន្ន។ លើសពីនេះ សមាជិកអាស៊ានផ្សេងទៀតដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងជំនួយពីសហគមអន្តរជាតិដូចជា ឥណ្ឌា រុស្ស៊ី ចិន និងប្រទេសផ្សេងៗទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើមនុស្សធម៌ និងសង្រ្គោះប្រជាជនមីយ៉ាន់ម៉ា»។
អ្នកវិភាគបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះកិច្ចការមនុស្សធម៌ និងកិច្ចការជាច្រើនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីចូលរួមក្នុងសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ាន។
បន្ទាប់ពីមានគ្រោះមហន្តរាយនេះ ប្រទេសសមាជិកអាស៊ាន បានបង្ហាញការចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះពលរដ្ឋដែលបានបាត់បង់ជីវិត។ លោក ម៉េងដាវីត បានចាត់ទុកថា នេះគឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីឯកភាព និងសាមគ្គីភាពរបស់អាស៊ាន ហើយជាសារដ៏មានឥទ្ធិពលដែលប្រាប់ថា ប្រទេសមីយ៉ាន់ម៉ា និងថៃ មិនមែនប្រឈមមុខនឹងវិបត្តិនេះតែម្នាក់ឯងទេ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំគិតថា ជំនួយរបស់កម្ពុជានាពេលនេះ គឺសំខាន់បំផុត ហើយជាតម្រូវការចាំបាច់របស់ប្រជាជនមីយ៉ាន់ម៉ា តែចំពោះរដ្ឋាភិបាលថៃវិញ គឺគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ សម្រាប់មីយ៉ាន់ម៉ា គឺមានការលំបាកខ្លាំង ទើបកម្ពុជា មើលឃើញពីសេចក្ដីត្រូវការបន្ទាន់នេះ»។
លោកបន្តថា កម្ពុជាតែងតែប្រកាន់ខ្ជាប់ក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេសមីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងអំឡុងពេលដែលកម្ពុជាជាប្រធានអាស៊ាន ក៏បានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាដែរ។
លោកបានកត់សម្គាល់ឃើញថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ក៏បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និងថៃរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះមហន្តរាយនេះ។
បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ាននៅថ្ងៃទី ៣០ខែមីនាឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ អាម៉េរិកដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងនោះ កម្ពុជាកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្រប។ ក្នុងនាមរាជរដ្ឋាភិបាល បានរីករាយដែលបានឃើញប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ៕


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ