ព័ត៌មាន
មីយ៉ាន់ម៉ាប្រឹងប្រែងគ្រប់យ៉ាងដើម្បីសង្គ្រោះជីវិតមនុស្សក្នុងស្ថានភាពវឹកវរក្រោយរញ្ជួយដីសម្លាប់មនុស្សជាង១.៧០០នាក់
រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងសម្របសម្រួលការងារជាមួយគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាជួយសង្គ្រោះជីវិតក្នុងអំឡុងពេលនៃការសង្គ្រោះរយៈពេល ៧២ ម៉ោងស្របពេលមន្ត្រីម្នាក់កាលពីថ្ងៃអាទិត្យបានហៅថាជា “ស្ថានភាពវឹកវរខ្លាំង” បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។

ការងារជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅម៉ោងប្រហែល ១២ និង ៥០នាទី ថ្ងៃត្រង់ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បច្ចុប្បន្នកំពុងប្រឈមការលំបាកយ៉ាងខ្លាំង នេះបើយោងតាមលោក Min Min Thein អគ្គនាយកនៃនាយកដ្ឋានស្តារនីតិសម្បទា ក្រោមក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងតាំងទីលំនៅថ្មី។ រដ្ឋាភិបាលនិយាយថា អ្នកស្លាប់បានឡើងដល់ជាង១.៧០០នាក់ របួសមានជាង៣.៤០០នាក់ និងជាង៣០០នាក់បាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ។

លោកថា ដោយសារតែធម្មជាតិនៃការរញ្ជួយដីខ្លាំង ជាន់ក្រោមដីមួយចំនួនបានដួលរលំ និងមនុស្សខ្លះជាប់ក្នុងកន្លែងទាំងនេះ។ដូច្នេះយើងកំពុងកំណត់អត្តសញ្ញាណមនុស្សទាំងនេះ តើមនុស្សបាត់ខ្លួននៅទីណា ហើយអ្នកជាប់ខ្លួននៅទីណា។នាយកដ្ឋានសុវត្ថិភាពអគ្គិភ័យក៏ដូចជាបុគ្គលិកយោធាព្រមទាំងតំណាងមកពីក្រសួងផ្សេងៗកំពុងធ្វើការរួមគ្នាជួយសង្គ្រោះអាយុជីវិតជនរងគ្រោះតាមដែលអាចមាន។
ស្របពេលស្ថានភាពដ៏ចលាចលនៅពេលនេះ យើងកំពុងព្យាយាមគ្រប់គ្រងតាមលទ្ធភាពដែលយើងអាចធ្វើបាន ហើយនាយកដ្ឋានសុវត្ថិភាពអគ្គិភ័យកំពុងធ្វើការ២៤ម៉ោងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីព្យាយាមសង្រ្គោះឲ្យទាន់ពេលវេលា ៧២ម៉ោង ហើយយើងក៏កំពុងរៀបចំកន្លែងសង្គ្រោះបន្ទាន់ ជំនួយអាហារ និងទឹកផងដែរ។
លោក Min Min Thein បានសម្តែងការដឹងគុណរបស់រដ្ឋាភិបាលចំពោះក្រុមជួយសង្គ្រោះដែលប្រញាប់ប្រញាល់ទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីពីប្រទេសផ្សេងៗ ដោយសង្កត់ធ្ងន់ថា ការឆ្លើយតបភ្លាមៗមុនគេរបស់ប្រទេសចិន ក្នុងការបញ្ជូនក្រុមសង្គ្រោះដែលមានបទពិសោធន៍ បង្ហាញពីមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ា៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤