ព័ត៌មាន
ក្រុមឧទ្ទាម៖ យោធាមីយ៉ាន់ម៉ា នៅតែទម្លាក់គ្រាប់បែកលើតំបន់នានា ទោះមានវិបត្តិរញ្ជួយដីក៏ដោយ
ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា របស់សហភាពមីយ៉ាន់ម៉ា បានរិះគន់របបសឹកកាលពីថ្ងៃអាទិត្យ (៣០ មីនា) សម្រាប់ការធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់នានា ខណៈពេលដែលប្រទេសនេះស្ថិតក្នុងវិបត្តិគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ១.៧០០នាក់ និងរាប់ពាន់នាក់របួស។

ក្រុមឧទ្ទាមការ៉ែន KNU ដែលជាកងទ័ពជនជាតិភាគតិចចំណាស់ជាងគេបំផុតមួយរបស់មីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរបបសឹក “បន្តធ្វើការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល ទោះបីជាប្រជាជនកំពុងរងគ្រោះយ៉ាងខ្លាំងពីការរញ្ជួយដីក៏ដោយ”។

ក្រុមនេះបាននិយាយថា នៅក្រោមកាលៈទេសៈធម្មតា យោធានឹងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ប៉ុន្តែផ្ទុយទៅវិញ របបនេះបែរជាផ្តោតលើ “ការដាក់ពង្រាយកងកម្លាំងដើម្បីវាយប្រហារប្រជាជនរបស់ខ្លួន”។ អ្នកនាំពាក្យរបបសឹក មិនបានឆ្លើយតបនឹងសំណើអត្ថាធិប្បាយលើការរិះគន់នេះទេ។
ភ្លាមៗបន្ទាប់ពីរញ្ជួយដីដ៏កាចសាហាវកាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្តហោះយោធាបានបើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយានដ្រូននៅក្នុងរដ្ឋ Karen ក្បែរទីស្នាក់ការកណ្តាលរបស់ក្រុម KNU នេះបើយោងតាមអង្គការសង្គ្រោះ FBR។ គួរឱ្យដឹងថា មីយ៉ាន់ម៉ាកំពុងជាប់គាំងក្នុងសង្គ្រាមស៊ីវិលជាមួយក្រុមប្រឆាំងប្រដាប់អាវុធជាច្រើន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក នៅពេលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា