ព័ត៌មាន
ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ថ្ងៃទី៤
ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយនៃការចូលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសព បានយាងនិមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេច ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះមង្គលទេពាចារ្យ វង់ អានេតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្តិកនិកាយ និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិសរុប ៩ ព្រះអង្គ សូត្រមន្ត ចំរើនព្រះបរិត្ត ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបានធ្វើមរណកាលទៅកាន់បរលោកអស់រយៈពេល ៤កន្លងទៅនេះ។
ក្នុងពិធីសាសនានេះ មានការធ្វើបទនមស្ការសមាទានសីល តាមសក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក ឱ្យពុទ្ធបរិស័ទគ្រប់រូបគោរពប្រណិបត្តិតាំងពីដើមរៀង មករហូតបច្ចុប្បន្ន។ ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូបឱ្យសាងនូវអំពើល្អជាកុសលលះបង់ អំពើបាប សាងនូវកុសលទាន សម្រាប់អានាគតជាតិ។
យ៉ាងណាមិញការគោរពប្រតិបត្តិនិងដឹងគុណចំពោះមាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារ ឬមរណកាលទៅហើយក្តីដូចដែលឯកឧត្តម លោកជំទាវ លោក លោកស្រី ជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិជាពិសេសការឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូកត្តវេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នង សងគុណ ចំពោះមាតាបិតា និងបុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកឯនាយខាងមុខយ៉ាងពិតប្រាកដ។
បន្ទាប់ពីការធ្វើកិច្ចតាមលំដាប់លំដោយ នៃទំនៀមទម្លាប់បានចប់សព្វគ្រប់ ឯកឧត្តម លោកជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារនៃសពបានថ្វាយប្រគេនទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខាចំពោះសម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់បំផុត។
កុសលផលបុណ្យដែលកើតឡើង ក្នុងថ្ងៃនេះ សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិ និងសម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិ គ្រប់អង្គ សូមឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សានដែលបានធ្វើមរណកាលអស់រយៈពេល ៤ ថ្ងៃកន្លងទៅនេះ និងវិញ្ញាណក្ខន្ធភរិយានៃសពគឺលោកជំទាវច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល ១២ឆ្នាំកន្លងទៅហើយនោះសូមឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ បានទៅកាន់ឋានបរមសុខ ជានិច្ចនិរន្តតរៀងទៅ៕


















-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ