ព័ត៌មាន
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន១១ទីតាំងនៅខេត្តស្វាយរៀងអាចគ្មានគុណភាពប្រើប្រាស់
ស្វាយរៀង ÷ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងសាលារៀន ចំនួន១១គម្រោងទីតាំងស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ចំនួន៣គម្រោង និងស្រុកស្វាយជ្រំចំនួន៨គម្រោង អាចគ្មានគុណភាពប្រើប្រាស់បានយូរអង្វែង ខណៈដែលម្ចាស់គម្រោងតាមបណ្ដាឃុំទាំងអស់បានទទលយកកញ្ចប់ថវិកាកម្រិតទាប បន្ទាប់ពីក្រុមម៉ៅការសំណង់ធ្វើការដេញថ្លៃយកមកស្ថាបនាគម្រោងទាំងនោះ។
បើតាមមតិពីអ្នកចូលរួមដេញថ្លៃដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ btvនៅសាលាស្រុកស្វាយជ្រំថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នេះថា ការដេញថ្លៃតែងតែធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពោលគឺដេញថ្លៃដើម្បីរកចំណេញថវិកាជាតិ ដោយធានាគុណភាពសំណង់ ពិតជាត្រឹមត្រូវ ។ តែកន្លងមកការដេញថ្លៃនៅកម្រិតទាប គ្រប់សំណង់នីមួយៗនៅក្នុងភូមិសាស្ត្រខេត្តតែងតែមានការរិះគន់ ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ពីព្រោះការដេញថ្លៃនេះធ្វើឲ្យក្រុមហ៊ុនកិបកេងបន្ថែមនាំឲ្យគុណភាពសំណង់ មិនអាចធានាប្រើប្រាស់បានយូរអង្វែង ជាក់ស្ដែងនៅប៉ុន្មានថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តស្វាយរៀងរដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់បានដាក់ឲ្យក្រុមអ្នកវិនិយោគរកស៊ីវិស័យសំណង់ដាក់អោយដេញថ្លៃមានកម្រិតក្រោម៥០% នៃគម្រោងប៉ាន់ស្មានសំណង់។
ទាក់ទងទៅនឹងការដែលក្រុមហ៊ុនចូលធ្វើការដេញថ្លៃគម្រោងសំណង់ មន្ត្រីបច្ចេកទេសរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់ BTVថា ការដេញថ្ងៃនេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដើម្បីរក្សាការពារថវិការជាតិឲ្យបានផ្គត់មត់ ដោយដេញថ្លៃពីតម្លៃខ្ពស់(តម្លៃប៉ាន់ស្មាន)ចុះមកក្រោមអ្នកដែលដេញថ្លៃទាបគឺទទួលបានគម្រោងយកទៅស្ថាបនា តែត្រូវគោរពតាមការណែនាំរបស់ម្ចាស់គម្រោង ដោយធ្វើឲ្យបានត្រឹមត្រូវធានាទាំងគុណភាពនិងសោភ័ណ្ឌភាព។





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា