ព័ត៌មាន
WBC ទទួលស្គាល់ និងដាក់ពាក្យ Kun Khmer លើខ្សែក្រវាត់ អមទង់ជាតិកម្ពុជា និងប្រាសាទអង្គរវត្ត
ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) បានទទួលស្គាល់ និងដាក់បញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» លើខ្សែក្រវាត់ជាផ្លូវការ ដែលមានឈ្មោះថា ខ្សែក្រវាត់ WBC Kun Khmer ដោយមានរំលេចនូវទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់ពិភពលោកនេះទៀតផង។
ខ្សែក្រវាត់ WBC Kun Khmer នេះ ត្រូវបានដង្ហែមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ(KKIF) និងជាអនុប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បន្ទាប់ពីលោកបានចំណាយពេល ១ឆ្នាំ ក្នុងការចរចា និងសម្របសម្រួល ជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC ដើម្បីបំពេញលក្ខខណ្ឌផ្សេងៗ រហូតមានការទទួលស្គាល់ និងដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់នេះ។
លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញនូវមោទនភាព ក្នុងនាមកូនខ្មែរ ដែលបានសម្រេចក្ដីស្រម៉ៃដាក់ពាក្យគុនខ្មែរ ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញនេះ។ លោកថា នេះមិនមែនជាជោគជ័យសម្រាប់លោក ឬអ្នកណាម្នាក់ តែជាជោគជ័យ និងមោទនភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការផ្សារភ្ជាប់គុនខ្មែរ ទៅនឹងស្ថាប័នពិភពលោក ដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បីល្បាញ់លើពិភពលោក។
ក្រោយទទួលបានជោគជ័យ ក្នុងការបញ្ចូលពាក្យ «Kun Khmer» ក្នុងខ្សែក្រវាត់ WBC ក៏ដូចជាការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូង នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ លោកឧញ៉ា ស្រី ចាន់ថន ព្រមទាំងលោក ស្រី រាជបុត្រ នឹងបន្ដកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC បន្ថែមទៀត ដើម្បីកំណត់លក្ខខណ្ឌរៀបចំការប្រកួត ទាំងក្នុង និងក្រៅប្រទេសជាបន្ដបន្ទាប់ តើត្រូវរៀបចំប៉ុន្មានដងក្នុង ១ឆ្នាំ? ក៏ដូចជាកិច្ចពិភាក្សាដើម្បីរៀបចំនូវរចនាសម្ព័ន្ធអាជ្ញាកណ្ដាល-ចៅក្រមសម្រាប់កាត់សេចក្ដីការប្រកួត ដោយមានការចូលរួមពីក្រុមការងារសហព័ន្ធគុនខ្មែរផងដែរ៕






-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន