ព័ត៌មាន
កម្មការិនីអរគុណរាជរដ្ឋាភិបាល បន្តផ្តល់រថយន្តទៅស្រុកកំណើតដោយមិនគិតថ្លៃនាឱកាសបុណ្យចូលឆ្នាំ
ក្រុមកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តផ្តល់ការជិះរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។ ជាពិសេស ទទួលបានការឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួល ថែមទាំងទទួលបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកផងដែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
កញ្ញា ស្រីឡូត មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរនៅតំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១ ខែមេសានេះ បាននិយាយឲ្យដឹងថា ជាការកត់សម្គាល់ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ចទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសកម្មករ កម្មការិនី សម្រាប់ធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកម្សាន្តនានាដោយមិនគិតថ្លៃ។ កញ្ញា បានបន្តថា ទោះបីជាមិនបានចូលរួមប្រើប្រាស់រថយន្តក្រុងនេះ ដោយសារស្រុកកំណើតនៅមិនឆ្ងាយ ប៉ុន្តែនេះជារឿងល្អណាស់ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។
ស្រដៀងគ្នាខាងលើនេះ ក្រុមកម្មការិនីរោងចក្រកាត់ដេរដូចគ្នា បានលើកឡើងថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។ ជាពិសេស អាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ ក្នុងម្នាក់ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ១០ម៉ឺនរៀលឡើងទៅ ដើម្បីធ្វើដំណើរទៅស្រុកកំណើតតាមទីជិតទីឆ្ងាយ។ ក្រុមកម្មការិនីទាំងនេះ បានសម្តែងការអរគុណរាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដោយផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៥ខាមុខនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីជួយសម្រួល និងសម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា