ព័ត៌មាន
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនរយៈពេល៥ខែ សម្រេចបានជិត៤០ភាគរយហើយ
ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនក្នុងរយៈពេល៥ខែមកនេះ ក្រុមការងារធ្វើការងារសាងសង់សម្រេចបានជិត៤០ភាគរយ ហើយនឹងបន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ ធ្វើយ៉ាងណាឲ្យសម្រេចជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយប្រើប្រាស់មូលនិ ធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន របស់ក្រុមការងារចំពោះ កិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលហៅកាត់ថា(ក.គ.ម)បានឲ្យដឹងថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេល៥ខែ កន្លងមកនេះក្រុមការងារចំពោះកិច្ចបានឈូសព្រៃទទឹង៥ម៉ែត្របានប្រវែង១១០គីឡូម៉ែត្រ សម្រាប់រកផ្លូវ ខ្សែដំបូង ឈូសផ្លូវទទឹង២០ម៉ែត្របានប្រវែងជាងមួយម៉ឺនម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាប ចំណោទភ្នំ និងធ្វើប្រឡាយបានប្រវែង១០០,៥០គីឡូម៉ែត្រ កសាងផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង៩៩,១០គីឡូម៉ែត្រ ក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង៧៥,២០គីឡូម៉ែត្រ។
«ដោយជាលទ្ធផលរួមនៃ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះគឺសម្រេចបានប្រមាណ៣៩,៩២ ភាគរយ នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីបានប្រវែង៤៤,៩០គីឡូម៉ែត្រស្មើនឹង៤២,៤៥ភាគរយ និង ខេត្តរតនគិរីបានប្រវែង៣០,៣០ភាគរយស្មើនឹង៣៤,២៦ភាគរយ»។
បើតាមសេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ក្រុមការងារកំពុងបន្តជំរុញការងារ បោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឲ្យ បានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាពនិងភាពធន់និងអាកាសធាតុ,បន្តជំរុញល្បឿននៃការ កសាងសំណង់សិល្បការ ធ្វើយ៉ាងណាឲ្យសម្រេចបានជាស្ថាពរមុនពេលរដូវភ្លៀងធ្លាក់ជាដើម។
ជាមួយគ្នានោះដែរ ក្រុមការងារសាងសង់ ក៏បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការ ដែល បានគ្រោងទុក និងបន្តផ្តលព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់នូវ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាគំនិតផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននោះ បានទទួលបានថវិកាពីពីបងប្អូនសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិកក្រោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្កើតមូលនិធិនេះឡើយងនាថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤នោះ៕ អត្ថបទ៖ បាន ចក់






















-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ