ព័ត៌មាន
សាច់ជ្រូក គ្រឿងក្នុងជ្រូក និងខួរជ្រូក ចំនួន៧០ការុង ត្រូវបានដុតកម្ទេចចោលនៅខេត្តបាត់ដំបង
កាលពីថ្ងៃទី១មេសាម្សិលមិញ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សាខាខេត្តបាត់ដំបង បានចូលរួមសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យសាច់ជ្រូក គ្រឿងក្នុងជ្រូក និងខួរជ្រូកដឹកតាមរថយន្ត ភីកអាប់ (pick up) ដែលនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្ទាក់ឃាត់ចាប់តាមដងផ្លូវបញ្ជូនទៅស្នងការខេត្តបាត់ដំបង។
ប្រភព ក.ប.ប. បានឲ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា ក្រោយការត្រួតពិនិត្យមន្រ្តីជំនាញបានវាយតម្លៃឃើញថា សាច់ គ្រឿងក្នុងនិងខួរ សរុបទាំងអស់ ចំនួន៧០ការុង ស្មើនឹងប្រមាណ ១ ៤០០គីឡូក្រាម ទាំងការវេចខ្ចប់ និងដឹកជញ្ជូន ពុំមានលក្ខណៈត្រឹមត្រូវសមស្រប គ្មានគុណភាព សុវត្ថិភាពតាមលក្ខខណ្ឌតម្រូវអនាម័យសម្រាប់មនុស្សបរិភោគឡើយ។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់ កម្លាំងសមត្ថកិច្ចទាំងពីរបានសម្រេចសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តធ្វើការដុតកម្ទេចចោលតែម្តង។ ការដុតកម្ទេចចោលប្រ ព្រឹត្តទៅនៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុន្នី ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា