ព័ត៌មាន
UN ព្រមានពីការអស់ឱកាសសម្រាប់អ្នករួចជីវិតពីគ្រោះរញ្ជួយដីមីយ៉ាន់ម៉ា ខណៈចំនួនអ្នកស្លាប់កើនឡើងជិត៣.០០០នាក់
ក្រុមផ្តល់ជំនួយនៅសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ១ មេសា បានពណ៌នាពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងភាពអស់សង្ឃឹមបន្ទាប់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង២.៧០០នាក់ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការបន្ទាន់សម្រាប់អាហារ ទឹក និងទីជម្រក ហើយព្រមានថាឱកាសដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ត្រូវបានបិទយ៉ាងឆាប់រហ័ស ក្រោយពេល៧២ម៉ោងកន្លងផុតទៅ។

មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ត្រូវបានគេរំពឹងថានឹងកើនលើស៣.០០០នាក់ ខណៈចំនួនអ្នកស្លាប់បានឡើងដល់២.៧១៩នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ដោយមនុស្សចំនួន ៤.៥២១នាក់បានរងរបួស និង ៤៤១នាក់បាត់ខ្លួន។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយថា ក្នុងចំណោមអ្នកបាត់ខ្លួន ភាគច្រើនត្រូវបានគេសន្មត់ថាបានស្លាប់។ មានឱកាសតិចតួចបំផុតសម្រាប់ពួកគេដែលអាចនៅរស់។

ការរញ្ជួយដីដែលបានវាយប្រហារនៅពេលអាហារថ្ងៃត្រង់កាលពីថ្ងៃសុក្រ គឺជាកម្លាំងខ្លាំងបំផុតដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាងមួយសតវត្សរ៍ ដោយបានបំផ្លិចបំផ្លាញវត្តបុរាណ និងអគារទំនើបៗជាច្រើន។
គ្រោះមហន្តរាយនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើទីក្រុងធំបំផុតទី២ Mandalay និងណៃពីដោ(Naypyitaw)របស់ប្រទេសមីយ៉ាន់ម៉ា ជារដ្ឋធានីនៃគោលបំណងរបស់របបយោធាកាលពីកន្លងទៅ ដែលត្រូវបានសាងសង់ឡើងដើម្បីធ្វើជាបន្ទាយយោធា។
ការរញ្ជួយដីគឺជាការវាយប្រហារចុងក្រោយសម្រាប់ប្រទេសក្រីក្រដែលមានប្រជាជនចំនួន ៥៣ លាននាក់ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឲ្យរបបសឹកក្ដាប់អំណាចឡើងវិញ និងបំផ្លិចបំផ្លាញសេដ្ឋកិច្ច បន្ទាប់ពីមួយទសវត្សរ៍នៃការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន