ព័ត៌មាន
ក្រសួងបរិស្ថាន រៀបចំដំណើរសិក្សាស្វែងយល់អំពីតំបន់ជួរភ្នំក្រវាញ ដើម្បីចូលរួមផ្សព្វផ្សាយពីសក្ដានុពល
ភ្នំពេញ៖ ក្រសួងបរិស្ថាន រៀបចំនូវដំណើរសិក្សាស្វែងយល់អំពីតំបន់ជួរភ្នំក្រវាញ និងការជួបូជុំមួយវិស័យឯកជន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមេសា ឆ្នាំ២០២៥ ដែឡមានគោលបំណង ផ្តល់ជូនដល់អ្នកចូលរួម និងវិនិយោគិន គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (SSEDP) ប្រតិបត្តិករទេសចរណ៍ ក្នុងវិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិដ៍ល្អប្រណិត និងមិនធ្លាប់បានជួបប្រទះកន្លងមក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ រួមមាន ការទស្សនាតំបន់គោលដៅ ទេសចរណ៍ធម្មជាតិលេចធ្លោរជាងគេ ការដកស្រង់បទពិសោធ និងស្វែងយល់ពីលក្ខណសម្បត្តិទាក់ទាញ ដែលមាននៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ ។
លក្ខខណៈពិសេសទាំងនេះ មានជាអាទិ៍ ឧទាហរណ៍គំរូនៃការអនុវត្តល្អបំផុត មួយចំនួន នៃប្រតិបត្តិករទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការយ៉ាងសកម្មក្នុងតំបន់ ក្នុងនោះមានមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ La Vallee នៅស្រុកថ្មបាំង និង Canvas & Orchids នៅតាតៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ពីការវិនិយោគរបស់គម្រោង CSLEP ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិនៅក្នុងទីតាំងគោលដៅ ដូចជាដែនជម្រកសត្វព្រៃពាមក្រសោមជាដើម ។
ទស្សនកិច្ចការងារនេះ ក៏នឹងពិនិត្យស្វែងយល់ ពីលទ្ធផលការងារ ពីការវិនិយោគដោយប្រយោលមួយចំនួន តាមរយៈការគាំទ្រដល់ទេសចរណ៍ធម្មជាតិ ដូចជាផ្លូវភ្ជាប់តំបន់ទេសចរណ៍ថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឈ្មោះថា “ផ្លូវនៃក្តីញញឹមចុងក្រោយ” និងទីតាំងដែលគ្រោងដាំស្តារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ ។ ការរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍ ជួបជុំជាមួយវិស័យឯកជន ដើម្បីទទួលបានលទ្ធផលជាអតិបរមា ដើម្បីជំរុញនូវទំនាក់ទំនងឱ្យបានកាន់តែប្រសើរ ដំណើរសិក្សាស្វែងយល់នេះ នឹងរួមបញ្ចូលគ្នាជាមួយព្រឹត្តិការណ៍កសាងបណ្តាញវិស័យឯកជន ជាលើកដំបូងគេក្នុងខេត្តកោះកុង ដែលអាចប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិ La Vallee ក្នុងស្រុកថ្មបាំង ។
ការរៀបចំនេះ នឹងផ្តល់ឱកាស ឱ្យវិនិយោគិនថ្នាក់មូលដ្ឋានមួយចំនួន មកពីខេត្តកោះកុង បានស្វែងយល់បន្ថែមអំពីគម្រោង និងផ្តល់ឱកាសមួយចំនួនដើម្បីបង្កើតភាពជាដៃគូ សម្រាប់ការវិនិយោគ តាមការគ្រោងទុកនៅក្នុងតំបន់ការពារធម្មជាតិ ដូចជាការសហការក្នុងការផ្តល់អាហារ និងភេសជ្ជៈ នៅតាមហាងកាហ្វេ និងភោជនីយដ្ឋានថ្មី នៅដែនជម្រកសត្វព្រៃពាមក្រសោប ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងខិតខំពង្រឹងអភិបាលកិច្ចបរិស្ថាន និងការគ្រប់ គ្រងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈប្រព័ន្ធគ្រប់គ្រង ដោយគំនិតច្នៃប្រឌិត បរិយាប័ន្ន ទំនួលខុសត្រូវ និងគណនេយ្យភាព ក្របខ័ណ្ឌស្ថាប័ន្ថ ដែលមានភាពប្រសើរឡើង កិច្ចសហការ និងការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ដោយសារភាពចាំបាច់នេះ ទើបមាន “គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ដែលបាននិងកំពុងអនុវត្តបន្ត (2020-2027) តាមរយៈហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ។ គម្រោងមានគោលបំណងកែលម្អ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកំពស់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប (CMTS) ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧