ព័ត៌មាន
ព្រះសង្ឃ និងអាជ្ញាធរ កំពុងតែមមាញឹករៀបចំតុបតែងលម្អក្នុងបរិវេណវត្តវាលស្បូវ ដើម្បីត្រៀមអបអរសាទរព្រឹតិ្តការណ៍សង្រ្កាន្តច្បារអំពៅ នាពេលខាងមុខនេះ
ដើម្បីអបអរសាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះចៅអធិការវត្តវាលស្បូង និងរដ្ឋបាលខណ្ឌច្បារអំពៅ នឹងរៀបចំ “សង្ក្រាន្តច្បារអំពៅ” នៅវត្តវាលស្បូវ ស្ថិតនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៣:០០ នាទី ដល់ម៉ោង ២២:០០ នាទីខាងមុខនេះ។
ពិធីនេះប្រារព្ធឡើងដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធបរិស័ទ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។
ព្រះគ្រូសេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន ព្រះគ្រូសូត្រឆេ្វង តំណាងឲ្យព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ វត្តវាលស្បូវ មានសង្ឃដីកា ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា នៅក្នុងវត្តវាលស្បូង នឹងរៀបចំពិធីមហាសង្រ្កាន្ត ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌច្បារអំពៅ ដែលអញ្ជើញចូលរួមរៀបចំបើកកម្មវិធីមហាសង្រ្កាន្ត នាថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខដ៏ខ្លី។ ចំណែកនៅថ្ងៃទី១៤-១៥-១៦ ខែមេសា វត្តវាលស្បូវ ទទួលវេណប្រារព្ធពិធីបន្ត។ ដូច្នេះព្រះចៅអធិការ ព្រះគ្រូសូត្រ ព្រះសង្ឃ អាជ្ញាធរ កំពុងចូលរួមរៀបចំតុបតែងលម្អ ដូចជា៖ ដាក់ទង ចងរំយោល និងធ្វើរោងកញ្ចុះអំពីស្បូវ សម្រាប់ទទួលញោមញាតិ ពុទ្ធបរិស័ទ។
ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ព្រះគ្រូសេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន សូមឲ្យញោមញាតិ ពុទ្ធបរិស័ទ អាចអញ្ជើញចូលរួមក្នុងកម្មវិធីមហាសង្រ្កាន្តច្បារអំពៅ ជាពិសេសពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ សូមញោមញាតិ អញ្ជើញមកវត្តឲ្យបានច្រើនកុះករ ពេលព្រឹកអញ្ជើញយកចង្ហាន់គ្រឿងបរិក្ខារផ្សេងៗ មកប្រគេនចំពោះព្រះសង្ឃ ដើម្បីបង្សុកូលឧទិ្ទសកុសលដល់ដូនតា បុព្វការីជន ចប់សព្វគ្រប់ ក្នុងវត្តក៏មានការប្រគុំតន្រី្ត លេងល្បែងប្រជាប្រិយ។ នៅក្នុងសង្ក្រាន្តនេះ ក៏មានការរៀបចំកម្មវិធីតាមបែបប្រពៃណីជាតិ និងការកម្សាន្តសប្បាយជាច្រើន មានដូចជា ពូនភ្នំខ្សាច់ ស្រង់ព្រះ លេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ) និងមានការប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ។ ដូចនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចូលរួមកម្សាន្តសប្បាយ «សង្ក្រាន្តច្បារអំពៅ» នៅវត្តវាលស្បូវ ឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ តាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ៕ អត្ថបទ៖ រដ្ឋា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន