ព័ត៌មាន
មេឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋ ធ្វើការបរិច្ចាគដីចំណីផ្លូវដើម្បីអោយក្រុមការងារស្ថាបនាផ្លូវបានល្អទៅតាមគម្រោង
ស្វាយរៀង ÷ មេឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង លោក គង់ ធួន ក្នុងពេលដេញថ្លៃស្ថាបនាផ្លូវចំនួន ២ខ្សែ ស្ថិតនៅក្នុងឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមជាសាក្សីពីលោកស្រី កែវ សោភណ្ឌ័ អភិបាលរងស្រុក បានអំពាវដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចូលរួមធ្វើការបរិចាកដី ខាងមុខផ្ទះឲ្យបានគ្រប់ៗគ្រួសារដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងារ ងាយស្រួលក្នុងការស្ថាបនាផ្លូវ ខណៈដែលនៅឃុំរបស់យើងត្រូវបានរាជរដ្ឋាភិបាល បានផ្ដល់ថវិកា តាមរយះមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៥ ស្ថាបនាផ្លូវ កាត់ភូមិមួយចំនួននៅក្នុងឃុំរបស់យើង។ សំឡេង……
បន្ទាប់ពីប្រកាសលទ្ធផលបញ្ចប់ការដេញថ្លៃស្ថាបនាផ្លូវ លោកស្រី កែវ សោភណ្ឌ័ អភិបាលរងស្រុក បានណែនាំដល់អ្នកដែលទទួលបានសិទ្ធស្ថាបនាផ្លូវត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានធានាគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង ដើម្បីបញ្ចៀសការរិះគន់របស់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ខណៈដែលកន្លងមកការងារស្ថាបនាផ្លូវធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន