ព័ត៌មាន
ឯកឧត្តម ហេង សួរ ផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
(កណ្តាល)÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសអញ្ជើញដល់ឯកឧត្តម ហេង សួរ និងសហការី ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម នាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជា ការដ្ឋានអង្គរក្ស។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ទោ អ៊ិត ឋាន់រ័ត្ន អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់នាយឧត្តសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ គឺជាកម្លាំងអន្តរាគមន៍ពិសេសចល័តយ៉ាងឆាប់ រហ័សរបស់រាជដ្ឋាភិបាល ជាពិសេសបទបញ្ជាដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ដោយបានស ហការយ៉ាងស្អិតរមួត ជាមួយកងកម្លាំងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបំពេញបេសកកម្មជូនជាតិនៅទូទាំងប្រទេស ក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំ ប្រកបដោយសុវត្ថិភាព សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្តេជ្ញាការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រម ទាំងក្រុមគ្រួសារ។បានចូលរួមចំណែកការពារបូរណ ភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារស្ថិរភាព សន្តិសុខសង្គម ការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងការពារប្រជាពលរដ្ឋ ប្រកបដោយសុខសន្តិភាព។ ក្រៅពីការងារស្នូល នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទ ក្រហមកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធាន ទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការងារជួយសង្គ្រោះជូនដល់ប្រជា ពល រដ្ឋ ដូចជា ជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានប្រកាន់ខ្ជាប់នូវអភិក្រមទាំងបីរបស់បញ្ជាការដ្ឋានអង្គរក្ស គឺស្មោះត្រង់ ការពារ និងបម្រើសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% ហើយប្តេជ្ញាគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ បានត្រៀមកម្លាំងប្រមាណ២ពាន់នាក់ សម្រាប់អន្ត រាគមន៍ទប់ស្កាត់បាតុកម្ម និងកូដកម្មនៅគ្រប់មុខសញ្ញា និងគ្រប់ពេលទាំងអស់ ជូនឯកឧត្តមក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងក្នុងឪកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នាយទាហាន ពលទាហាន បញ្ជា ការដ្ឋានអង្គរក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុក ដាក់ និងមានការលះបង់ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ បម្រើការពារប្តូរ ផ្តាច់លើការការពារសុវត្ថិភាពសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកិច្ចការពារបូរណភាព ទឹកដី ព្រមទាំងកិច្ចការសង្គមកិច្ចជាច្រើនទៀត។
ដោយសេចក្តីគោរពស្រឡាញ់ និងដឹងគុណ ឯកឧត្តម ហេង សួរ បានប្រកាសចងសម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានអង្គរក្សជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទោះបីជាក្រសួងបានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងពលតូចថ្មើរជើងលេខ៥៧ រួចហើយក៏ដោយនោះ ។
ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងស្នូលនៃ ខ.ភ.ម និងមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការការពារសុវត្ថិភាពសន្តិសុខរបស់ថ្នាក់នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានជម្រុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានអង្គរក្ស បន្តអនុវត្តនូវតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្តទៅទៀត លើកិច្ចការពារសន្តិសុខ សុវត្ថិ ភាព ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបានជោគជ័យ១០០% ដើម្បីជាម្លប់ដ៏ត្រជាក់ និងដើម្បីដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើន ព្រមទាំងរក្សាបាននូវសុខសន្តិភាពរាប់រយ-ពាន់ឆ្នាំតទៅ មុខទៀត ។ ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ ចំនួន ៨០០កេស. មីជាតិ ៨០០កេស. អង្ករ ៤០តោន. ទឹក ស៊ីអ៊ីវ ២០០០ យូរ. ទឹកត្រី ២០០០ យូរ.ត្រីខ ចំនួន ៤០០កេស និងថវិកាចំនួន ២០០ លានរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ១០០គ្រឿង ផងដែរ៕














-
ព័ត៌មាន4 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន6 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន4 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន7 days agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន5 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ