ព័ត៌មាន
កងពលតូចលេខ៧០ត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេចសម្រាប់ជួយសង្រ្គោះពលរដ្ឋរងគ្រោះធម្មជាតិដោយយថាហេតុ
ភ្លាមៗក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ កងពលតូចលេខ៧០ បានប្រជុំជួរត្រៀមកម្លាំង និងត្រួតពិនិត្យមធ្យោបាយ សម្ភារៈ និងឧបករណ៍នាសនាសម្រាប់ជួយសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុណាមួយ ទៅទីកន្លែងមានសុវត្តិភាព។
សូមបញ្ជាក់ថា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាស្តីពីការប្រើប្រាស់កម្លាំង អន្តរាគមន៍ ពេលមានគ្រោះមហន្តរាយឆ្នាំ២០២៥ ដោយណែនាំឲ្យមេបញ្ជាការទាំង៦យោធភូមិភាគ និង២ កងពលធំ ដូចជាកងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេសចំណុះឲ្យកងទ័ពជើងគោក ត្រូវត្រៀម កម្លាំង ធម្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសហការជា មួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តររាយព្រមទាំងអាជ្ញាធរដែនដីនៅតំបន់ដែលមានគ្រោះធម្ម ជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកន្លែងមានសុវត្ថិភាព បញ្ជៀសឲ្យខាងតែបាននូវផលប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗ ដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំ វិញតំបន់ដែលកងឯកភាពរបស់ខ្លួនទទួលខុសត្រូវនោ៕ អត្ថបទ៖ បាន ចក់




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា