ព័ត៌មាន
កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុងនាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តមធ្លាប់បានបំពេញតួនាទីជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។
ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំ ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បានកត់សម្គាល់ឃើញនូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាងក្រុមហ៊ុនជប៉ុនបានធ្វើបទបង្ហាញអំពីក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និងបច្ចេកវិទ្យាថ្មីៗផងដែរ។
តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគមនឹងជំរុញការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា